ឯកឧត្តម គួច ចំរើន៖ អាហារការងារ​ មិនចាំបាច់រើសកន្លែង​ និង​ពេលវេលាទេ​ លើសាឡាង​ លើឡាន​ លើតុ​ លើចិញ្ចើមថ្នល់ លើវាលស្រែ​ …​ ឲ្យតែទាន់ពេលការងារជាមួយប្រជាជន​ គឺឆ្អែតបានដូចគ្នា

កាលពីពេលកន្លងទៅ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន បានបង្ហោះរូបភាព និងសារខ្លីមួយ ធ្វើឲ្យមហាជនទូទៅមានការចាប់អារម្មណ៍ជាខ្លាំង ហើយពេលថ្មីៗនេះ ទៀត គេក៏បានឃើញអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើននាំគ្នាស៊ែរផុសរបស់លោកមួយនេះឡើងវិញម្តងទៀត។ ដោយខ្លឹមសារកាលនោះលោកបានសរសេរថា៖


“អាហារការងារ​ មិនចាំបាច់រើសកន្លែង​ និង​ ពេលវេលាទេ​ លើសាឡាង​ លើឡាន​ លើតុ​ លើចិញ្ចើមថ្នល់ លើវាលស្រែ​ …​ អោយតែទាន់ពេលការងារជាមួយប្រជាជន​ គឺឆ្អែតបានដូចគ្នា។ ប្រទេសមានសន្តិភាព​ តែការងារកាន់តែច្រើន។”។ ក្រោយពីឃើញសារបែបនេះ ធ្វើឲ្យបងប្អូនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការពេញចិត្ត និងកោតសរសើរ រហូតដល់មានការចែករំលែកតគ្នារាប់ពាន់ដងឯណោះមកទល់ពេលនេះ។

សូមបញ្ជាក់ឡើងវិញផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានយល់ព្រមឱ្យ ឯកឧត្តម យន្ត មីន លាលែងពីតំណែងអភិបាល ខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ វិញ៕


ប្រភព៖ share4lives

Leave a Reply

Your email address will not be published. Required fields are marked *