សូមចែកគ្នាដឹងផង!!! ម្អម និងទឹកដូង ព្យាបាលជំងឺខ្សោយបេះដូង និងលើសឈាម យ៉ាងពូកែស័ក្ដិសិទ្ធិ
ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ មហា មង្គល បានបង្ហោះសារចែករំលែកនូវ ឱសថដ៏ពូកែស័ក្ដិសិទ្ធិមួយ សម្រាប់អ្នកកើតជំងឺខ្សោយបេះដូង និងលើសឈាម ឲ្យអស់បារម្មណ៍ពីការចំណាយលុយទិញថ្នាំដែលមានតម្លៃថ្លៃ ហើយងាកមកសាកល្បងឱសថធម្មជាតិ២មុខគឺ ម្អម និងទឹកដូង ។
យ៉ាងណាមិញ ម្ចាស់គណនីខាងលើបានបញ្ជាក់ប្រាប់ពីរបៀបប្រើប្រាស់បន្ថែមថា «យកទឹកដូងមួយផ្លែ ប្រើម្អម៩ដើមយកម្អមដើមធំវែងៗ តែបើខ្លីតូចត្រូវប្រើ១៧ដើម មុនដំបូង បុកម្អមឲ្យម៉ត់ លាយជាមួយទឹកដូងរួចច្រោះឲ្យស្អាត ញ៉ាំពេលព្រឹក១ថ្ងៃ ១កែវ តមត្រប់ និងទំពាំង ហាមក្លាសេទុកធ្វើភ្លាមញ៉ាំភ្លាម »ចំពោះអ្នកមានជំងឺខ្សោយបេះដូង និងលើសឈាមអាចសាកល្បងឱសថខាងលើបាន ព្រោះវាចំណាយតិចហើយមានប្រសិទ្ធភាពខ្ពស់៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ យើង ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន