មិននឹកស្មាន!! មហាសេដ្ឋីម្នាក់ ជីកកប់រថយន្តដ៏ទំនើប BENTLEY តម្លៃរាប់លានដុល្លារ ពេលដឹងហេតុផល ក៏ហួសចិត្តគ្រប់គ្នា…
បើយោងទៅតាមសារព័ត៌មាន Dailymail បានធ្វើការចុះផ្សាយពីសេដ្ឋីជនជាតិប្រេស៊ីលម្នាក់ លោកសេដី្ឋចិត្តខ្លាំងនោះបានចេញប្រកាសថា លោកនឹងកប់រថយន្តរបស់ខ្លួនគឺ Bentley ដែលមានតម្លៃរាប់រយលានដុល្លារ ជាការទុកបំរុងនៅ ពេលដែលគាត់ស្លាប់ទៅ។
បន្ទាប់ពីព័ត៌មាននេះត្រូវបានចែកចាយឲ្យមនុស្សទូទៅបានដឹង មហាជនជាច្រើនបានធ្វើការរិះគន់ចំៗ ពីភាពខ្ចះខ្ជាយរបស់លោកសេដី្ឋអ្នកមានម្នាក់ហើយ មតិបានលើកឡើងថា លោកគួរតែយករថយន្តនេះទៅធ្វើជាសប្បុសធម៌ទៅវាល្អជាង កប់ចោល។
បើទោះបីជាមានការរិះគន់ច្រើនយ៉ាងណា មិនប្រែគំនិតលោកសេដ្ឋីនៅតែកប់រថយន្តរបស់ខ្លួនដដែល។ គាត់បានឆ្លើយតបនឹងការរិះគន់វិញថា “មានមហាជនជាច្រើនបានរិះគន់ និងស្តីបន្ទោសអោយខ្ញុំ ដោយសារតែខ្ញុំចង់បញ្ចុះសពរថយន្តតម្លៃរាប់លានដុល្លារ តែតាមពិតមនុស្សជាច្រើនបានបញ្ចុះរបស់មានតម្លៃលើសរថយន្តខ្ញុំទៅទៀត (គាត់សំដៅទៅលើសរីរាង្គមនុស្ស)”។ “មានអ្នកជំងឺជាច្រើនកំពុងរង់ចាំការវះកាត់ ហើយយើងទំាងអស់គ្នាបែរជាយកសរីរាង្គមានសុខភាពល្អ និងមានតំម្លៃមហាសាលទៅកប់ចោលទៅវិញ នៅពេលដែលសរីរាង្គ អាចជួយសង្គ្រោះអ្នកជំងឺសបានរាប់លាននាក់”៕