ព្រះអើយ!! តាំងពីកើតមកមិនដែលឃើញទេ នារីម្នាក់វះពោះមាន់ដើម្បីធ្វើម្ហូប ស្រាប់តែជួបរឿងមិនគួរឲ្យជឿ
កាលពីពេលថ្មីនេះសស្ត្រីម្នាក់ឈ្មោះចិន រស់នៅទីក្រុងម៉ានយ៉ាង ប្រទេសចិនបានកាប់មេមាន់ដែលគាត់បានចិញ្ចឹមជាយូរឆ្នាំមកហើយនោះដើម្បីមកធ្វើម្ហូបតែគាត់បានជួបរឿងហួសការរំពឹងទុក។
គាត់បានភ្ញាក់ផ្អើលនិងស្រឡាំងកាំងរកពាក្យនិយាយអ្វីមិនបានក្រោយពេលគាត់បានឃើញមានដុំពណ៌ខខ្មៅមួយយ៉ាងធំនៅក្នុងខ្លួនរបស់សត្វមាន់នោះ។
គាត់មិនបានដឹងថាវាជាអ្វីអោយប្រាដនោះទេ។ ដំណឹងនេះបានល្បីល្បាញដល់អ្នកសារព័ត៌មានក្នុងស្រុក។ អ្នកយការណ៏បានអោយដឹងថាដុំសាច់នោះវាមានទំហំធំជាងស៊ុតមាន់រហូតដល់ទៅប្រហែល 10 ដងឯណោះ។
អ្នកស្រីចិនបានប្រាប់ថាគាត់បានចិញ្ចឹមវាអស់រយៈពេល 3 ឆ្នាំមកហើយក៏ប៉ុន្តែមួយរយៈពេលក្រោយមកនេះគាត់បានកត់សម្គាល់ឃើញថាមេមាន់នោះហាក់បីដូចជាឈឺ ហើយគាត់ក៏សម្រេចចិត្តវាយវាមកធ្វើម្ហូបតែម្តង តែនណាទៅដឹងទៅថានៅក្នុងពោះរបស់វាមានដុំពណ៌ខ្មៅចម្លែកបែបនេះ។ គាត់បានបញ្ជាក់ថាគាត់មិនហ៊ានញ៉ាំវានោះទេពេលឃើញបែបនេះ។
ដើម្បីអោយដឹងការពិត អ្នកយកព័ត៌មានបានទៅពិភាក្សាជាមួយនឹងអ្នកចិញ្ចឹមសត្វមាន់ ហើយនិងគ្រូពេទ្យសត្វ។ ពួកគាត់បានប្រាប់ថាមេមាន់នោះវាទំនងជាកើតជម្ងឺម្យ៉ាងដែលគេហៅថាជា ascites ។ ដុំពណ៌ខ្មៅនេះវាបង្ករឡើងដោយសារតែការខូចខាតថ្លើម ជម្ងឺ Cholera, ពពួកបាក់តេរី E. coli ហើយនិងអាការៈរាគរួសជាដើម។