ព្រឺរោមខ្ញាក! ថតបានច្បាស់ៗ ពស់យក្សលេបសត្វព្រៃទាំងមូល គួរឱ្យខ្លាច អ្នកស្រុករត់ជាន់ជើងគ្នា…
ពស់មានច្រើនប្រភេទណាស់នៅលើផែនដីនេះ ហើយពស់ខ្លះមានពិស ឯពស់ខ្លះទៀតមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ ចំណែកពស់ថ្លាន់យក្ស ដែលភាសាបរទេសហៅថា Giant Anaconda ត្រូវគេចាត់ទុកថាជាពូជពស់ធំបំផុតលើផែនដីសព្វថ្ងៃ និងប្រសិទ្ធិនាមថាជាអធិរាជគ្មានជើង ដោយសារតែកម្លាំងរឹតដ៏ខ្លាំងក្លារបស់វា ខុសពីពស់វែកគ្រោះថ្នាក់ព្រោះពិស។ ពូជថ្លាន់ Giant Anaconda អាចមានប្រវែងខ្លួនដល់ទៅ ៩ម៉ែត្រ និងទម្ងន់ខ្លួនជាង ២០០គីឡូក្រាម។
របាយការណ៍ជាក់ស្ដែងនៃទម្ងន់ខ្លួនមធ្យមរបស់ថ្លាន់យក្ស នៅតែមិនទាន់មានការឯកភាពគ្នាទាំងស្រុងក្នុងចំណោមអ្នកស្រាវជ្រាវ។ យ៉ាងណាក្ដី មានឯកសារខ្លះអះអាងថា ជាមធ្យមថ្លាន់យក្សមានប្រវែងជាង ៥ម៉ែត្រ និងទម្ងន់ប្រហែល ៩៧គីឡូក្រាម។ នេះជាប្រវែង និងទម្ងន់ខ្លួនមធ្យមរបស់ថ្លាន់យក្ស ពេលពេញវ័យ ប៉ុន្តែថ្លាន់យក្សមួយចំនួនតូច អាចលូតប្រវែងដល់ទៅជិត ១០ម៉ែត្រ និងទម្ងន់ជាង ២០០គីឡូក្រាមឯណោះ។
មានឯកសារមួយចំនួន បានកត់ត្រាថា នៅព្រៃក្រាស់នៃទ្វីបអាមេរិកខាងត្បូង ធ្លាប់មានអ្នកប្រទះឃើញថ្លាន់យក្សដែលមានប្រវែងខ្លួនរហូតដល់ ១៨ម៉ែត្រ ប៉ុន្តែមិនមានរូបភាពជាក់លាក់ឡើយ។ ដូចនេះហើយ ទើបការអះអាងនោះត្រូវបានក្រុមអ្នកស្រាវជ្រាវច្រានចោល ព្រោះបច្ចុប្បន្នមិនទាន់មានភស្តុតាងណា ដែលបញ្ជាក់ថា មានថ្លាន់ប្រវែងលើសពី ១០ម៉ែត្រឡើយ ទោះបីក្រុមអ្នកស្រាវជ្រាវប្រឹងមុជចូលព្រៃជ្រៅក្ដី។
ចំណែកអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះ Vicent Roth បានអះអាងថា ធ្លាប់បាញ់សម្លាប់ថ្លាន់មួយក្បាលនៅក្នុងព្រៃ ដែលមានប្រវែង ១០,៣ម៉ែត្រ ប៉ុន្តែដូចការអះអាងមុនៗដែរ គឺពុំមានភស្តុតាងបញ្ជាក់នោះទេ។ ក្រោយមក ក៏មានអ្នកដើរផ្សងព្រេងក្នុងព្រៃជនជាតិអង់គ្លេសម្នាក់ទៀត ឈ្មោះ Percy Fawcett បានប្រកាសថាធ្លាប់ឃើញថ្លាន់ប្រវែងពីច្រមុះដល់កន្ទុយ ១៩ម៉ែត្រ ប៉ុន្តែគ្មានភស្តុតាងដូចគ្នា ហើយក៏គ្មាននរណាជឿលើការអះអាងនោះដែរ។
ថ្លាន់យក្ស ភាគច្រើនរស់នៅក្នុងព្រៃជ្រៅ នៃតំបន់អាមេរិកខាងត្បូង ប៉ុន្តែនៅអាស៊ីក៏មានដែរ គ្រាន់តែមិនសូវធំខ្លាំង។ អធិរាជគ្មានជើងនេះ តែងប្រើកម្លាំងរបស់វា រឹតសត្វនានារហូតដល់បាក់ឆ្អឹងខ្ទេច និងដាច់ដង្ហើម ទើបលេបទាំងមូលធ្វើជាចំណី។ ពេលរំលាយចំណីនោះអស់ពីក្នុងពស់ ទើបវាចាប់ផ្ដើមចេញប្រមាញ់ម្ដងទៀត។ ថ្លាន់យក្ស អាចលេបមនុស្សទាំងមូលបាន ប្រសិនបើវាធំដល់កម្រិត។
ប្រភព៖ cambodiapluz