ម្ចាស់ហាងជប៉ុន ស្នើសុំសមត្ថកិច្ចពាក់ព័ន្ធជួយរកយុត្ដិធម៌ឲ្យគាត់ផង ព្រោះពេលនេះ គាត់នៅសល់តែខ្លួនទទេ ជាមួយនឹងការភ័យខ្លាចពីឧបទ្ទវហេតុនៃអគាររលំបាក់សង្កត់ ចំហាងរបស់គាត់ (មានវីដេអូ)

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ម្ចាស់ហ្វេសប៊ុកឈ្មោះ “Chum Phearum” បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “បុរសជនជាតិជប៉ុនឈ្មោះ Tomotaka Arai ដែលមានភរិយា និងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងបងប្រុសឈ្មោះ ក្រូច សុធា រួមនិងភរិយា និងមានកូនម្នាក់ដែរ ជាបុគ្គលិកហាង បានរួចផុតជីវិត បន្ទាប់ពីអាគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋានរបស់ពួកគាត់ ។ ខាងក្រោមនេះគឺរូបជនជាតិជប៉ុនឈរនៅពីមុខភោជនីយដ្ឋានរបស់គាត់ ក្រោយបាក់រលំ និងរូបភាពមុនរលំ!”។

ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “គង់ ប៊ុនថា Buntha KONG” បានប្រាប់ឲ្យដឹងបន្ថែមទៀតថា៖ “គ្រួសារជនជាតិជប៉ុន និងបុគ្គលិក ៦នាក់ រងគ្រោះភ័យលស់ព្រលឹងដោយអាគារ៧ជាន់ រលំបាក់សង្កត់ ស្នើសុំជួយរកយុត្ដិធម៌


សោកនាដកម្មនៃឧបទ្ទវហេតុរលំបាក់អាគារកំពស់៧ជាន់ នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបន្សល់នូវអ្នកស្លាប់ និងរបួស ៥៤នាក់ (ស្លាប់ ២៨នាក់ និងរបួស ២៦នាក់) និងបានបង្ករឲ្យមានការប៉ះពាល់ជាមួយនឹងអ្នកជិតខាងភ័យលស់ព្រលឹង និងបានបំផ្លាញទ្រព្យសម្បត្ដិអស់រលីង កាលពីព្រលឹមថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា គ.ស ២០១៩។


លោក Tomotaka Ara ម្ចាស់ភោជនីយ៍ដា្ននជប៉ុន Ku Kai ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលរងផលប៉ះពាល់ដោយអាគាររលំបាក់សង្កត់ និយាយប្រាប់ទូរទស្សន៍ ប៊ីធីវីព័ត៌មានថា តែប៉ុន្មានវិនាទីអ្វីៗ ដែលជារបស់ខ្ញុំត្រូវបានបាត់បង់អស់រលីញ ប៊ិះទាំងអស់ជីវិតទៀតផង។ លោកស្នើសុំសមត្ថកិច្ចពាក់ព័ន្ធជួយរកយុត្ដិធម៌ឲ្យគាត់ផង ព្រោះពេលនេះ គាត់នៅសល់តែខ្លួនទទេ ជាមួយនឹងការភ័យខ្លាចពីឧបទ្ទវហេតុនៃអាគាររលំបាក់សង្កត់នេះ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕


ប្រភព៖ share4lives

Leave a Reply

Your email address will not be published. Required fields are marked *