ព្រឺរោមតែម្តង ធ្លាប់តែឃើញកង្កែបពណ៌ខ្មៅ តែពេលនេះកង្កែបពណ៌លឿងវិញម្តង ឃើញហើយរត់ជាន់ជើងគ្នា (វីដេអូ)

កាលពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងជុំវិញវិដេអូមួយ បង្ហាញពីទិដ្ឋភាពដ៏កម្របានជួប ដែលថាមានកង្កែបព័ណ៌លឿងជាច្រើនក្បាល បាននាំគ្នាចេញមកបង្ហាញខ្លួនលោតលេងទឹកថ្លុក ក្នុងរដូវខ្យល់មូសុង នៅឯទីក្រុង Narsinghpur រដ្ឋ Ma

dhya Pradesh នៃប្រទេសឥណ្ឌា។ យ៉ាងណាមិញបុរសម្នាក់ឈ្មោះថា Parveen Kaswan ជាកម្មករឧទ្យានជាតិមួយកន្លែង បានផ្ដិតយកទិដ្ឋភាពទាំងស្រុង ដែលបង្ហាញពីកង្កែបពណ៌លឿង និង

យកទៅបង្ហោះចែកចាយលើបណ្ដាញអុីនធឺណេត ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ រួចលោកក៏បាននិយាយយ៉ាងដូច្នេះថា កង្កែបពណ៌លឿងទាំងនោះ គឺជា

កង្កែបឥណ្ឌា Bullfrogs ដែលពួកវាផ្លាស់ប្ដូរទៅជាពណ៌លឿងនារដូវខ្យល់មូសុងក្នុងប្រទេសឥណ្ឌា ដែលមានរយៈពេលពីខែមិថុនាដល់ខែកក្កដា ដើម្បីទាក់ទាញកង្កែបញី៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

ប្រភព៖we-kh

Leave a Reply

Your email address will not be published. Required fields are marked *