សំណាងដូចធ្លាក់ពីលើមេឃចឹង លេងបិទពួន​ជាមួយនឹងកូនស្រីសុខៗ ស្រាប់តែប្រទះឃើញ….

បរទេស៖ នេះបើយោងតាមប្រភពបរទេសបានបង្ហោះផ្សាយឲ្យដឹងថា ក្មេងស្រីវ័យ ៧ ឆ្នាំ ម្នាក់រស់នៅ San Francisco អាមេរិក កំពុងលេងល្បែងបិទពួនក្នុងផ្ទះក៏ប្រទះឃើញដោយចៃដន្យនូវកេសមួយនៅពីក្រោមគ្រែ។ នៅក្នុងកេសនោះមានផ្ទុកនូវរបស់របរចម្លែកៗ ហើយ

មានផែនទីឃ្លាំងទ្រព្យ១ឆេះអស់ខ្លះ។ យ៉ាងណាមិញនៅពេលក្មេងស្រីរកឃើញប្រអប់ទុកគ្រឿងអលង្ការនេះ គ្រួសារទាំងមូលសម្រេចចិត្តផ្តល់ទំនុកចិត្តទាំងស្រុងលើផែនទីនេះ។ បកមករឿងផែនទីវិញ ដោយ

ជំនឿស៊ុប ក្រោយរកឃើញប្រអប់អលង្ការគ្រួសារទាំងមូល នាំគ្នាទាំងអស់ប្រើពេលវេលាដើម្បីបកស្រាយគំនូសសញ្ញាលើនោះ។ ចុងក្រោយពួកគេក៏អាចយល់ដឹងពីទីកន្លែងរក្សាទុក

កំណប់ទ្រព្យ។ ដើម្បីងាយរកពួកគេបានទិញម៉ាស៊ីនរាវរកលោហៈទាញ១។ ក្រុមគ្រួសារចាប់ផ្តើម “ដំណើរស្វែងរកកំណប់”។សូម្បីលោកតារបស់ក្មេងស្រីក៏ស្វាហាប់ចូលរួមដែរ។ ចុងក្រោយពួកគេរកឃើញកន្លែងកប់កំណប់ទ្រព្យ។

នោះគឺជាវត្ថុ១ស្រដៀងឪទិនដាក់ស្រា ឬតែជំនាន់ដើម ហើយវាធ្វើអំពីប្រាក់សុទ្ធ។ក្រុមគ្រួសារបានទាក់ទងនឹងបុរាណវិទូ ដើម្បីសាកសួរព័ត៌មានបន្ថែម។ លទ្ធផល “ឪទិន” នេះផលិតនៅឆ្នាំ ១៦៥២ ជាវត្ថុបុរាណកម្រ១។វាមានតម្លៃប្រមាណ ១លានដុល្លារអាមេរិក។ពិតជាទ្រព្យរត់រកមនុស្សមែន!៕

Leave a Reply

Your email address will not be published. Required fields are marked *