កំពូលសំណាង! មកសម្អាតផ្ទះចាស់របស់ជីតា ដើម្បីដាក់លក់ក៏ប្រទះឃើញប្រអប់បុរាណមួយ ដល់បើកមើលស្រាប់តែឃើញ….

បរទេស៖ នេះបើយោងតាមប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយពីបុរសម្នាក់ដែលតែងតែទៅលេងផ្ទះរបស់ជីតាខ្លួនយូរៗម្តង ដែលផ្ទះនេះមានអ្នករស់នៅជាច្រើនជំនាន់មកហើយ ហើយសម្រាប់ជីតារបស់លោកបានកាន់កាប់ផ្ទះនេះអស់រយះពេល ២០ ឆ្នាំមកហើយ។ យ៉ាង

ណាមិញក្រោយពី ជីតានោះបានស្លាប់តាំងពីឆ្នាំ ១៩៩៣ ក្រោយមកផ្ទះនេះបានទុកចោល ហើយជីដូនក៏មិនដែលត្រលប់មកផ្ទះនេះម្តងទៀតដែរ មុនពេលគាត់បានស្លាប់នៅក្នុងឆ្នាំ ២០០៩។ រួចបុរសដែលបានប្រទះឃើញ

នោះមានឈ្មោះថា EvillEnglish ជាអ្នកដែលបានទទួលមរតកនេះក៏ត្រលប់មកទីនេះដើម្បីបោសស្អាត ដើម្បីដាក់លក់។ ក្រោយមកលោកបានចម្លែកចិត្តយ៉ាងខ្លាំងក្រោយពីបើកបន្ទប់តូចក្រោម

ជណ្តើរឃើញមានកំរាលប្លែកពីបន្ទប់ដទៃ។ ពេលដែលលោកបើកមើលក៏ប្រទះឃើញប្រអប់សម្ងាត់ដែលមានចាក់សោអេឡិចត្រូនិចយ៉ាងមាំ។ ក្រោយពីប្រទះឃើញលោកព្យាយាមបើកតែបើកមិន

បាន ក៏សម្រេចចិត្តទៅរកអ្នកជំនាញដោះសោរក្នុងស្រុកម្នាក់។ ជាងបានចំណាយពេល ៣០ នាទីដើម្បីដោះសោរនោះហើយនិយាយថា វាពិតជាពិបាកមែនក្នុងការដោះសោរនេះដែលសូម្បីតែលោកជាអ្នក

ជំនាញ។ នៅក្នុងនោះមានកាក់ ប្រាក់ដុល្លារ និងសៀវភៅឯកសារផ្សេងៗ ដែលរងការខូចខាតស្ទើរទាំងស្រុងទៅហើយ។ EvillEnglish ក៏បានអោយដឹងដែរថា ទាំងនេះពិតណាស់ជារបស់ជីតាខ្លួន។ ពិតជា

សំណាងរបស់បុរសនោះផងដែរ ក្រោយដឹងថា កាក់នោះជាកាក់ប្រាក មានតម្លៃលើសតម្លៃដើមរហូតដល់ ១៧,៣ ដង ហើយលោកអាចលក់វាបានក្នុងតម្លៃ ២៤ ដុល្លារក្នុងមួយកាក់៕
ប្រភព៖ we-kh

Leave a Reply

Your email address will not be published. Required fields are marked *