មនុស្សរាប់ពាន់នាក់សម្រុកឡើងភ្នំ ក្រោយលឺសម្លេងចម្លែកដូចនាគកំណាចស្រែកផ្អើលភ្នំ លុះទៅដល់ស្រាប់តែជា…(មានវិដេអូ)
ចិន៖ ហេតុការណ៏ដ៏រន្ធត់មិនគួរអោយជឿ ដោយកាលពីពេលថ្មីៗនេះមនុស្សរាប់ពាន់នាក់សម្រុកមកទស្សនា ក្រោយពីលឺសម្លេងដ៏ចម្លែកស្រែកផ្អើលអាកាស ដោយត្រូវគេសង្ស័យថាជានាគកំណាចកំពុងតែស្រែក ដោយហេតុការនេះបានកើតឡើងនៅឯក្នុងតំបន់ Xiushui ខេត្ដ Guizhou ភាគ
និរតីប្រទេសចិន។ យ៉ាងណាមិញក្រោយពីលឺ សម្លេងនេះរួច ក៏អ្នកជំនាញបានទៅស្វែងរកប្រភពនៃសំឡេងដ៏អាថ៍កំបាំងម៉្យាង ដែលឮចេញពីភ្នំ ព្រោះស្ដាប់ទៅដូចជាសំឡេងនាគ ជាក់ស្តែងតាមប្រភពព័ត៌មានបានឲ្យដឹងថា
អ្នកស្រុកអ្នកភូមិបានប្រញាប់ប្រញាល់ឡើងលើកំពូលភ្នំ បន្ទាប់ពីមានកសិករខ្លះអះអាងថា ពួកគេបានឮសំឡេងដ៏ចម្លែក កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅ ហើយជាលទ្ធផល ពួកគេបានរកឃើញថា វាជា
សំឡេងរបស់សត្វបក្សីមួយប្រភេទតែប៉ុណ្ណោះ ដែលរាងរបស់វាធំជាងសត្វចាប ហើយនូវរដូវកាលបង្កាត់ពូជនេះ ប្រភេទសត្វញីតែងតែបញ្ចេញនូវសំឡេងរបស់វា ដែលអាចស្ដាប់ឭរហូតដល់១០០ម៉ែត្រផងដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖
ប្រភព៖ we-kh