ព្រឺក្បាលខ្ញាក ​ពស់ថ្លាន់យក្សខំលេប​ជ្រូក​ព្រៃទាំង​មូល​ឆៅ​ៗ ​តែចុងក្រោយស្រាប់តែ…(វីដេអូ)

វីដេអូ​ចំនួន​ពីរ​មាន​រយៈពេល​ជិត ២​នាទី និង​មួយទៀត​ជាង ៣​នាទី ត្រូវបាន​គេ​បង្ហោះ​នៅលើ​គេហទំព័រ​យូ​ធូប​កាលពី​ថ្ងៃ​ទី ៣០​តុលា ឆ្នាំ ២០១២ ដោយ​មាន​អ្នក​ចូល​ទស្សនា​ជាង ១​លាន ៣​សែន​ដង បាន​បង្ហាញ​ពី​ពស់ថ្លាន់​ពណ៌​លឿង​ឆ្នូត​ខ្មៅ​ខ្នង​មួយ​ក្បាល​ដ៏​វែង បាន​ព្យាយាម​លេប​ចំណី​ដែល​ធំ​ជាង​ខ្លួន​យ៉ាង​តក់ក្រហល់​។​

​វីដេអូ​ដំបូង គេ​បាន​ឃើញ​ពស់ថ្លាន់​ប្រភេទ​នេះ​បាន​លូន​សសៀរ​ទៅ​ក្បែរ​ជ្រូកព្រៃ​មួយ​ហ្វូង​មាន​គ្នា ៣​ក្បាល ដែល​កំពុង​ឈ្មុស​ដី​រក​ចំណី​ក្នុងព្រៃ​មួយ​កន្លែង​នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​។ ហ្វូង​ជ្រូក​ទាំងនេះ​ហាក់​មិន​​ខ្លាចពស់​កំណាច​មួយ​ក្បាល​នេះ​ទេ ទោះ​ឃើញ​វា​វារ​ចូល​ក្បែរ​ខ្លួន​ក៏​មិន​ប្រញាប់រ​ត់​ទៅ​ណា​ដែរ នៅតែ​​រក​ស៊ី​​ចំណី​​ដដែល តែ​​មើល​ទៅ​​រអើលៗ​បន្តិច​។​

​ចំណែក​ពស់ថ្លាន់​បានឃើញ​ជ្រូកព្រៃ​មួយ​ក្បាល​ដាច់​ហ្វូង​នៅ​តែ​ឯង ក៏​សម្រេច​ចូល​ក្បែរ​សន្សឹមៗ រួច​ហក់​ចាប់​ជ្រូកព្រៃ​មួយក្បាល​ ធ្វើ​ជា​ចំណី​របស់ខ្លួន​ទាំង​កម្រោល​តែម្ដង​។ ពស់ថ្លាន់​បាន​ប្រើ​ខ្លួន​ដ៏​វែង​របស់​វា​រុំ​ព័ទ្ធ​រឹត​ជ្រូកព្រៃយ៉ាង​​តឹង​ណែន​អស់​​ជាច្រើន​នាទី រហូត​​ជ្រូក​ព្រៃ​ដាច់ខ្យល់​ ទើប​វា​ព្យាយាម​លេប​ទាំងមូល​។​

​ពស់ថ្លាន់​មួយ​ក្បាល​នេះ​ទំនង​ជា​​ស្រេកឃ្លាន​ខ្លាំង ហើយ​បាន​ព្យាយាម​លេប​ជ្រូកព្រៃ​យ៉ាងយូរ តែ​ជា​អកុសល​លេប​ទៅ​មិន​រួច ក៏​ខ្ជាក់​ជ្រូកព្រៃ​ចោល​ឲ្យ​ដេកងាប់ រួច​លូន​ចូលទៅ​ក្នុង​ព្រៃ​បាត់​ស្រមោល​៕

Leave a Reply

Your email address will not be published. Required fields are marked *