ម្ចាស់ផ្ទះលួសព្រលឹង ក្រោយឃើញពស់ថ្លាន់ដ៏ធំ មកលេបកណ្ដុរយក្សមួយក្បាលដល់ក្នុងផ្ទះ!
ផ្ទះមួយនៅប្រទេសអូស្ត្រាលី ស្រឡាំងកាំងក្រោយបានឃើញពស់ថ្លាន់ ដ៏ធំមួយក្បាល បានមកលេបកណ្ដុរយក្សមួយក្បាល ដល់ក្នុងផ្ទះរបស់ខ្លួន។ម្ចាសផ្ទះមិនសូវភ្ញាក់ផ្អើលរឿងពស់នោះទេ ប៉ុន្តែអ្វីដែលសឹងមិនជឿនោះ គឺកណ្ដុរដ៏ធំមួយក្បាល(Possum)។
បុរសម្នាក់ឈ្មោះ Stuart McKenzie ជាអ្នកចាប់ពស់ម្នាក់ ដែលមកពីឆ្នេរ Sunshine ត្រូវបានគេហៅមកចាប់ពស់ថ្លាន់ដ៏ធំមួយនេះ នៅក្រោយផ្ទះប្រជាជនមួយនៅជាយក្រុង Mooloolaba ។នៅពេលគាត់ទៅដល់ គឺពស់ដ៏ធំនោះបានកំពុងលេបកណ្ដុរយក្សដល់ពាក់កណ្ដាលបំពង់ករបស់វាទៅហើយ។
គាត់និយាយប្រាប់អោយដឹងថា៖ “ពស់ថ្លាន់មានប្រវែងប្រមាណ ២ ម៉ែត្រ និងប្រើពេលប្រមាណ ១ ម៉ោងដើម្បីលេបកណ្ដុរយក្សនោះ។ វាគឺជារឿងមិនគួរឱ្យជឿដែលពស់ថ្លាន់អាចលេបចំណីដ៏ធំបញ្ជ្រាសទិសបែបនេះបាន”៕