ភ្ញាក់ផ្អើលខ្លាំងពេលដឹងថាសត្វតោដ៍កាចសាហាវ តាមពិតស្លូតជាសារិកាទៅទៀត ស្រលាញ់មនុស្សសឹងអី (វីដេអូ)
ធម្មជាតិរបស់សត្វតោ គឺពិតណាស់ជាសត្វកាចសាហាវ ស៊ីសាច់ស្រស់ជាអាហារ មិនថាជាសត្វប្រភេទណានោះទេ គឺសុទ្ធសឹងជាអាហាររបស់តោទាំងអស់ បើសិនជារត់កាត់មុខវា។
សត្វតោជាប្រភេទសត្វដែលរស់នៅក្នុងព្រៃ តែមិនមែនជាព្រៃក្រាស់ពេកនោះទេ វាច្រើនតែរស់នៅទីវាលជាយៗព្រៃ និងតំបន់មានព្រៃតិចតួចដែលសម្បូរទៅដោយវាលស្មៅ ភក់តិចតួច ដើម្បីអោយវាមានភាពងាយស្រួលក្នុងការចាប់សត្វផ្សេងៗធ្វើជាចំណីមានដូចជា សត្វក្តាន់ ទន្សាយ ប្រើស និងសត្វផ្សេងៗជាច្រើនទៀត។ សត្វតោច្រើនរស់នៅក្នុងប្រទេសដូចជាអាហ្វ្រិក អាមេរិក ប៉េរូ និងប៉ែកខាងលិចនៃប្រទេសឥណ្ឌា។
ចំណែកឯប្រទេសកម្ពុជា ភាគច្រើនយើងឃើញមានតែការចិញ្ចឹមនៅក្នុងសួនសត្វប៉ុណ្ណោះ។ វីដេអូមិនបញ្ជាក់ទីតាំងមួយនេះ ពិតជាប្លែកភ្នែកខ្លាំងណាស់ដោយសារតែសត្វតោបានកែប្រែអាកប្បកិរិយាពីកាចសាហាវដូចដែលយើងធ្លាប់បានឃើញពីមុន មកជាស្លូតបូត ហើយមានភាពស្នឹទ្ធស្នាលជាមួយមនុស្សជាទីបំផុត។
វីដេអូនេះបានអោយឃើញថា មានទេសចរមួយក្រុមមានគ្នាមួយរថយន្តក្រុង និងកង់បីមួយគ្រឿង បានចូលទៅទស្សនៈកិច្ចនៅក្នុងសួនដែលមានចិញ្ចឹមសត្វតោមាឌធំៗ ទំហំសឹងតែប៉ុនសត្វគោមួយទៅហើយ មើលទៅគួរអោយខ្លាច ប៉ុន្តែបែរជាពួកវាទៅស្វាគមន៍ភ្ញៀវចូលលេងដោយរីករាយ និងមើលទៅគួរអោយស្រលាញ់មែនទែន។ សត្វតោដែលមានភាពស្លូតបូតបែបនេះ ប្រហែលជាមានការថែរក្សាបានយ៉ាងល្អពីម្ចាស់ និងមិនទម្លាប់អោយវាស៊ីសាច់ឆៅជាអាហារតាំងពីតូចម្លេះ ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ៕