ថៅកែឲ្យបុគ្គលិក២នាក់ ទៅស៊ើបទីផ្សារឪឡឹកដូចគ្នា បែរឃើញលទ្ធផលផ្សេងគ្នា
មានបុគ្គលិក២នាក់ បុរស A និង Bធ្វើការផ្នែកទីផ្សារជាមួយគ្នាច្រើនឆ្នាំហើយនៅក្រុមហ៊ុនមួយ។ បុរសAតែងតែត្រវថៅកែស្អីបន្ទោស ហើយដំឡើងប្រាក់ឲ្យតិចជាងបុរស B។ ថ្ងៃមួយជាថ្ងៃដែលបុរស A និង Bត្រូវបន្តកិច្ចសន្យាការងារថ្មីហើយក៏ត្រូវដំឡើងប្រាក់ខែ។ បន្ទាប់ពីចូលជួបថៅកែបុរស B សប្បាយចិត្តជាខ្លាំងព្រោះបានថៅកែសរសើរ និងដំឡើងប្រាក់ខែច្រើនជាង A ថែមទាំងដំឡើងតំណែងជា Manager ទៀតផង ឯ A វិញបង្ហាញនូវទឹកមុខមិនសប្បាយជាខ្លាំង។
គាត់ក៏សំរេចចិត្តឈប់ធ្វើការនៅក្រុមហ៊ុននោះ។ បន្ទាប់ពីឃើញពាក្យសុំឈប់របស់បុរស A ថៅកែក៏ហៅគាត់មកជួបហើយក៏សួរ៖ ថៅកែ៖ A តើហេតុអីឯងសុំឈប់? ឯងធ្វើការយូរឆ្នាំហើយ! បុរសA៖ ខ្ញុំធ្វើការឲ្យលោកនាយកយូរហើយតែលោកមិនដែរ ឃើញគុណសម្បត្តិរបស់ខ្ញុំទេ ខ្ញុំធ្វើការណាស់លោកក៏ដឹង អ្នកផ្សេងទៀតក៏ដឹង។ តែហេតុអ្វីបានលោកដំឡើងប្រាក់ឲ្យខ្ញុំតិចជាង Aថែមទាំងឲ្យ គេធ្វើជាមេខ្ញុំទៀត តើសមទេ? ខ្ញុំខ្មាសបុគ្គលិកផ្សេងទៀតណាស់។ ខ្ញុំមិនអាចនៅទីនេះទៀតបានទេ!
ថៅកែ៖ ខ្ញុំចង់ឲ្យឯងគិតម្តងទៀតសិន។ ហើយខ្ញុំសូមឲ្យឯង និង Bជួយធ្វើការឲ្យខ្ញុំមួយសិនបានទេ? បុរសA៖ បាន!ការងារដែលលោកដាក់ឲ្យមិនមានការងារណាដែលខ្ញុំធ្វើមិនបាននោះទេ។ ថៅកែ៖ ល្អ!អីចឹងឯង និង Bទៅស៊ើបតម្លៃឪឡឹកនៅផ្សារជាប់ឲ្យ ខ្ញុំបន្តិចមក ព្រោះខ្ញុំចង់ទិញឪឡឹកនាំចេញ។ ហើយប្រាប់ B ផង។ ឯងនិងB សូមឲ្យរបាយការណ៍ ផ្សេងគ្នាណារៀងៗខ្លួនណាយ៉ាងយូរត្រឹមស្អែក។
A និង B ក៏បានចុះធ្វើការផ្សេងៗគ្នា។ ស្អែកឡើងពួកគាត់ក៏បានចូលទៅរាយការណ៍។ បុរស A បានរាយការណ៍មុន។ បុរសA៖ បាទលោកខ្ញុំបានសួររអ្នកលក់មួយកន្លែង គឺមានតម្លៃ ២០០០ ២៥០០ ៣០០០ ៣៥០០ និង ៤០០០រៀល បើទិញ ១០ថែមមួយផ្លែ បើទិញលើសពី ១០០ផ្លែគាត់ចុះ ២០០រៀលក្នុងមួយផ្លែ។ មានតែប៉ុណ្ណឹង។ ថៅកែ៖ បាទ! ចុះ B?
បុរស B៖ បាទទាន! នៅផ្សារនេះមានអ្នកលក់ ៥នាក់ ២នាក់មានឪឡឹកប្រហែល លើស ១០០០ផ្លែ គាត់ដាំខ្លួនឯងទំហំតូចៗល្មមប្រហែល ១គីឡូកន្លះអីហ្នឹង តម្លៃវិញគឺ ៣០០០ ផ្លែទុំល្អណាស់ បើទិញលើសពី ១០០គាត់បញ្ចុះតម្លៃឲ្យ ៣០០រៀល ហើយអាចម៉ៅចម្ការតែម្តងក៏បាន។ គាត់មានចម្ការទំហំប្រហែល ៣ហិចតា មួយឆ្នាំបានផល ២ដង ហើយមួយដងបានប្រហែល ៥ឡានដឹកស្រូវ យើងនឹងលក់អស់គាត់ឈប់ហើយ។ ឯ ៣នាក់ទៀតជាឈ្មួញកណ្តាល តម្លៃទៅតាមទំហំវា ២០០០ ២៥០០ ៣០០០ ៣៥០០ ពួកគាត់លក់ពេញមួយឆ្នាំ។
ភាគច្រើនគាត់ទិញមកពីខេត្តបាត់ដំបង និងកំពង់ចាម។ តែគាត់ថាឪឡឹក បាត់ដំបងល្អហើយផ្អែមជាង។ ខ្ញុំបានសុំលេខទំនាក់ទំនងពួកគាត់ដើម្បីសួរបន្ថែម និងលេខម្ចាស់ចម្ការនៅខេត្តប៉ុន្មានអ្នកមកដែរ។ ហើយតម្លៃទាំង ៥កន្លែងនឹងខ្ញុំបានធ្វើជាតារាងលោកអាចពិនិត្យបាន។
ថៅកែ៖ បាទ!ខ្ញុំនឹងមើលវា សូមចេញទៅធ្វើការផ្សេងចុះ។ A សូមចាំនៅទីនេះសិន (Bបានដើរចេញទៅ) ឯងបានឃើញពីលទ្ធផងការងារគេទេ? ខ្ញុំគ្រាន់តែឲ្យស៊ើបពីតម្លៃតែគាត់បានផ្តល់ព័ត៌មានសំខាន់ទាំងដោយមិនចាំបាច់សួរ។ ចុះចំលើយរបស់ឯង? សូមពិចារណាម្តងទៀតចំពោះការសុំឈប់។ សំនួរ៖តើបុរស A មានអារម្មណ៍យ៉ាងណា បន្ទាប់ពីបានឮរបាយការណ៍ B? តើ A គួរតែឈប់រឺយ៉ាងណា? តើ A ធ្វើការបែបនេះជាយូរឆ្នាំវាជាកំហុសរបស់អ្នកណា?