ស្គាល់ពួកគាត់​អត់​? តារាល្បីចិនហុងកុង​ បានមកដល់​ព្រលានយន្តហោះខេត្តព្រះសីហនុ​ហើយ អ្នកកំពង់សោម ចាំទទួល​ស្វាគមន៍​ពួកគាត់ផង (មានវីដេអូ)

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញវត្តមានតារាសម្តែងចិនហុងកុងដ៏ល្បីល្បាញ៣នាក់ បានមកដល់ប្រទេសកម្ពុជាយើង។ ក្នុងនោះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Peach Srey បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖ “ស្គាល់ពួកគាត់​អត់​ ? តារាល្បីចិនហុងកុង​ មកដល់​ ព្រលានយន្តហោះខេត្តព្រះសីហនុ​ អ្នកកំពង់សោម​ស្វាគមន៍​ពួកគាត់ផង​”។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកដែលធ្លាប់មើលរឿងរបស់តារាសម្តែងទាំងនេះលាន់មាត់ថា “ស្គាល់ច្បាស់ណាស់ Super Star ហុងកុង”, “ទើបមើលរឿងគាត់ហើយម្សិលមិញ My Idol”, “សុទ្ធតែតួចិត្តអាក្រក់”, “ទើបមើលរឿងគាត់បាន៣ថ្ងៃ”។ តែទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តារាសម្តែងហុងកុងទាំង៣នាក់នេះ មកដល់ប្រទេសកម្ពុជា ក្នុងគោលបំណងអ្វីនៅឡើយទេ។ ដូចនេះមានតែរង់ចាំមើលទំាងអស់គ្នា៕



ប្រភព៖ share4lives

Leave a Reply

Your email address will not be published. Required fields are marked *