គួរឲ្យសរសើរណាស់!!! ទោះបីគ្មានទឹកដោះក្តី មន្រ្ដីតុលាការក្រមុំ ដ៏ស្រស់ស្អាត សុខចិត្តបំបៅដោះ កូនទណ្ឌិតស្រីម្នាក់ ដែលតុលាការកំពុង…
រដ្ឋធានីប៉េកាំង៖ មន្ត្រីប៉ូលិសស្រី ដ៏ស្រស់ស្អាតម្នាក់ យាមនៅក្នុងតុលាការ ក្នុងទីក្រុង Jinzhong ខេត្ត Shanxi នាភាគខាងជើង នៃប្រទេសចិន បានឃើញទារិកយំមិនបាត់ ដោយសារម្ដាយកំពុងស្ថិតនៅ ក្នុងសវនការ ក៏សម្រេចកាត់នូវការអៀនខ្មាស របស់នាងជាស្រីក្រមុំ យកទារកនោះ មកឲ្យបំបៅដោះរបស់នាង ទាំងមិនមានទឹកដោះ ដើម្បីលួងក្មេងឲ្យបាត់យំ។
ប្រភពព័ត៌មាន ពីសារព័ត៌មានបរទេស បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្ដីម្នាក់ត្រូវបានតុលាការខាងលើ បើកសវនាការកាត់ទោស ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត នូវបទល្មើសរបស់គាត់។ ប៉ុន្តែដោយសារអស់ជម្រើស និងមិនមានអ្នកណាម្នាក់ ជាទីពឹងក្នុងការថែទាំកូន របស់គាត់នោះ ទើបគាត់បីកូន ចូលមកក្នុងតុលាការ។ នៅពេលសវនការ កំពុងដំណើរការនោះ គាត់ក៏បានផ្ញើកូនរបស់គាត់ទើបនឹងមានអាយុ៤ខែ នៅនឹងមន្រ្ដីប៉ូលិសស្រី ដ៏ស្រស់ស្អាតម្នាក់។
នៅពេលនោះ ទារកក៏បានស្រែកឃ្លានទឹកដោះ ហើយអត់មានម្ដាយនៅបំបៅ ធ្វើឲ្យទារកនោះ ស្រែកយំមិនឈប់ ដោយឃើញបែបនេះ ប៉ូលិសស្រីដ៏ស្រស់ស្អាតម្នាក់ ក៏អស់ជម្រើស នឹងលួងក្មេង ទោះយកទារកទៅឲ្យម្ដាយ នៅក្នុងសវនការក៏មិនកើត ទើបចុងក្រោយ នាងក៏កាត់កេរ្តិ៍ខ្មាស បានឲ្យទារកនោះ បៅដោះរបស់នាង ទាំងមិនមានទឹកដោះ(នាងនៅក្រមុំ) ដើម្បីលួងទារកនោះ។
មន្ត្រីនគរបាល ជានារីដ៏ស្រស់ស្អាតនោះ បាននិយាយថា ការធ្វើជាម្តាយ ពិតជាមិនងាយទេ វាអាចមានការពិបាកខ្លាំង សម្រាប់ម្តាយបំបៅដោះកូន នៅពេលពួកគេ ត្រូវចូលរួមបំពេញ រាល់តម្រូវការរបស់កូនៗ។ រីឯម្តាយរបស់ទារកនោះ ត្រូវបានតុលាការ នៅប្រទេសចិនកាត់ទោស ហើយដោយសារគ្មានជម្រើស អ្វីក្រៅតែពីនាំកូនរបស់ខ្លួន មកកាន់តុលាការតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា នៅពេលដំណើរការជំនុំជម្រះ បានចាប់ផ្តើម ទារកក៏បានស្រែកយំដែរ រីឯការជំនុំជម្រះក៏មិនអាចពន្យារពេល បន្តទៅទៀតបាន ហើយម្តាយក៏មិនអាចធ្វើអ្វីបាន ទើបមន្ត្រីប៉ូលិសក្រមុំចូលខ្លួន មកថែរក្សាទារកនោះ។
មន្ត្រីប៉ូលិសស្រីដ៏ស្រស់ស្អាតម្នាក់នេះ យាមប្រចាំការ នៅក្នុងតុលាការ ក្នុងទីក្រុង Jinzhong ខេត្ត Shanxi នាភាគខាងជើង នៃប្រទេសចិន ហើយនាងបានក្លាយជាម្តាយថ្មី របស់ទារកនោះ ទាំងនៅវ័យក្រមុំ បន្ទាប់ពីតុលាការ បញ្ចប់នូវសវនាការរួចមក លោក Hao Lina បានយកទារកអាយុបួនខែនោះ ទៅឲ្យបៅដោះម្ដាយរបស់គេវិញផងដែរ។
រូបថតពីរ-បីសន្លឹក នៃប៉ូលិសក្រមុំបំបៅទារក ទាំងគ្មានទឹកដោះនោះ បានធ្វើឲ្យអ្នកនិយមលេងអ៊ិនធឺរណេត និងបណ្ដាញសង្គម ចាប់អារម្មណ៍នឹងនាងយ៉ាងខ្លាំង ហើយកោតសរសើរ និងដាក់រហស្សនាមឲ្យនាងថា “តម្រួតស្រី ដ៏ស្រស់ស្អាត”៕