បុរសម្នាក់ចូលចិត្ត ឡើងទៅថត Selfie នៅលើអគារខ្ពស់ៗ ចុងក្រោយភ្លាត់ស្នៀត….

បច្ចុប្បន្ននេះ យុវវ័យជាច្រើន តែងតែចូលចិត្តលេងល្បែង ប្រភេទរន្ធត់ចិត្ត និងប្រថុយគ្រោះថ្នាក់បំផុត រហូតដល់អាចបាត់បង់ជីវិត ក្នុងមួយប៉ព្រិចភ្នែកក៏ថាបាន ដោយឡែកមាន យុវវ័យមួយចំនួន ចូលចិត្តឡើងទៅលើអគារខ្ពស់ៗ ដើម្បីបង្ហាញពីភាពក្លាហាន របស់ខ្លួន ហើយយកទៅបង្ហោះលើ បណ្តាញសង្គមហ្វេសប៊ូក ដើម្បីទាក់ទាញចិត្តអ្នកទស្សនា ហើយអ្នកខ្លះភ្លាត់ស្នៀត រហូតដល់ស្លាប់ក៏មាន ។


កាលពីពេលថ្មីៗនេះ គេហទំព័រចិន Shanghaiiest បានចុះផ្សាយរូបភាពវីដេអូ ដ៏រន្ធត់មួយ ហើយកំពុងតែល្បីល្បាញនៅប្រទេសចិនផងដែរ ខណៈពេលដែល បុរសជនជាតិចិនម្នាក់ ឈ្មោះ អ៊ូ យុងណិង អាយុ២៦ឆ្នាំ ជាបុរសដែលចូលចិត្ត ឡើងទៅលើអគារខ្ពស់ៗ ដោយចាប់តោងទម្លាក់ខ្លួន ពីលើកំពូលអគារ ដោយគ្មានប្រដាប់ការពារខ្លួន រហូតធ្វើឲ្យខ្លួនគាត់ល្បី ព្រោះគាត់តែងតែថតវីដេអូឃ្លីប ដ៏ស្រៀវស្រើបពេលដែលគាត់ ធ្វើសកម្មភាពនេះម្តងៗ ហើយបានបង្ហោះលើប្រព័ន្ធអ៊ីនធើណេត ធ្វើឲ្យគាត់កាន់តែល្បីឈ្មោះឡើងៗ នៅក្នុងប្រទេសចិន ។

តាមរយៈហ្វេសប៊ូករបស់គាត់ មានចំនួនអ្នក Follow រហូតដល់ទៅជាង 235K ហើយពេលថ្មីៗនេះ មានមនុស្សភ្ញាក់ផ្អើលយ៉ាងច្រើន នៅពេលដែលវីដេអូឃ្លីបថ្មីបំផុត របស់ លោក អ៊ូ យុងណិង បានរបូតដៃធ្លាក់ពីលើអគារដ៏ខ្ពស់ កាល កន្លងទៅនេះ ។

ជាមួយគ្នានោះដែរ ទំព័រហ្វេសប៊ូករបស់លោក បានចេញមកបញ្ជាក់ ពីការបរិច្ឆេទនៃថ្ងៃ ដែលបុរសខាងលើ បានស្លាប់ ព្រមទាំងមូលហេតុដែលបណ្តាល ឲ្យរូបគេស្លាប់ ដោយសារតែធ្លាក់ពីលើអគារ ដ៏ខ្ពស់ចុងក្រោយ ខណៈពេលដែលគេ កំពុងតែសម្តែង នៅលើអគារដ៏ខ្ពស់នោះ ។

 

តែទោះជាយ៉ាងណា នៅមិនទាន់មានសារព័ត៌មាន ណាមួយអាចបញ្ជាក់ពីមូលហេតុ នៃការស្លាប់របស់លោក អ៊ូរ យ៉ុងណិង ឲ្យបានច្បាស់លាស់នៅឡើយនោះទេ គ្រាន់តែមានវីដេអូឃ្លីប ដែលទំនងដូចជារូបលោក បានធ្លាក់ពីលើអគារនោះ ពិតប្រាកដមែន ៕

Leave a Reply

Your email address will not be published. Required fields are marked *