គ្រប់គ្នាសើចគាត់ថាជាមនុស្សឆ្គួតដែលទៅរូងភ្នឥតប្រយោជន៍ មានអី ២៥ កន្លងផុតទៅគ្រប់គ្នារកពាក្យនិយាយលែងចេញពេលឃើញ….
បុរសអាមេរិចម្នាក់ បានរស់នៅដាច់សង្វែងពីគេអស់រយៈពេល ២៥ឆ្នាំ នៅក្នុងរូងដែលគាត់កាយដោយខ្លួនឯង ហើយនៅក្នុងរូង គាត់បានឆ្លាក់រូបសិល្បៈយ៉ាងស្រស់ស្អាត ដែលមើលទៅពិតជាអស្ចារ្យណាស់។
បុរសខាងលើមានឈ្មោះថា Ra Paulette មានវ័យ ៧៥ឆ្នាំ។ ដំបូងឡើយគាត់បានធ្វើដំណើរម្នាក់ឯងនៅតំបន់ខ្សាច់ក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិច ជាមួយនឹងឆ្កែមួយក្បាលរបស់គាត់ ដើម្បីបង្កើតស្នាដៃសិល្បៈទុកសម្រាប់ខ្លួនគាត់ ហើយអ្វីដែលគាត់បានធ្វើ ពិតជាធ្វើឲ្យគ្រប់គ្នាចាប់ អារម្មណ៍ និងស្ងើចសរសើរគាត់យ៉ាងខ្លាំង។
គាត់បានចំណាយយ៉ាងយូរ ដើម្បីជីករូង នៅភ្នំខ្សាច់ថ្ម ដោយឧបករណ៍ដែលគាត់មាន និងបានប្រែក្លាយរូងនៅទៅជារូងសិល្បៈដ៏អស្ចារ្យ។
គាត់បញ្ជាក់ថា ស្នាដៃសិល្បៈក្នុងរូងដែលគាត់ឆ្លាក់ មិនមែនធ្វើដើម្បីលុយនោះទេ ប៉ុន្តែគាត់បង្កើតវាឡើងដើម្បីបន្តជម្រុញឲ្យមានការគោរពបូជា និងសម្រាប់ជាទីសក្ការៈផ្ទាល់ខ្លួន។គាត់បានចាត់ទុករូងដែលជាស្នាដៃរបស់គាត់ថាជា ទីសក្ការៈរហោរដ្ឋាន (Wilderness shrines)៕