ញាក់សាច់ រកឃើញ សត្វព្រូន រវើកៗ នៅក្នុងបំពង់កស្ត្រីម្នាក់ បន្ទាប់ពីញ៉ាំអាហារឆៅប្រភេទនេះ…

ក្នុងបំពង់ករបស់ស្ត្រីម្នាក់ ត្រូវបានរកឃើញមានសត្វព្រូនរស់មួយក្បាល ប្រវែងប្រហែល៤សង់ទីម៉ែត្រ បន្ទាប់ពីនាងបានញ៉ាំ Sashimi ដែលជាអាហារសាច់ត្រីឆៅតាមបែបប្រពៃណីជប៉ុន នៅទីក្រុងតូខ្យូ ប្រទេសជប៉ុន។

ស្ត្រីវ័យ២៥ឆ្នាំខាងលើបានប្រាប់ឱ្យដឹងថា នាងបានមានអាការៈមិនស្រួល និងឈឺក្នុងបំពង់ករបស់នាង។ បន្ទាប់មកនាងក៏សម្រេចចិត្តទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យអាការៈរមាស់ក្នុងបំពង់ករបស់នាង ដែលមានរយៈពេល៥ថ្ងៃមកហើយ។ ក្រុមវេជ្ជៈបណ្ឌិតបានប្រើដង្កៀបពេទ្យពិនិត្យមើលក្នុងបំពង់កនាង ក៏បានរកឃើញសត្វព្រូនមួយក្បាលកំពុងធ្វើចលនារវើកៗក្នុងនោះ ។

បើតាមរបាយការណ៍វិទ្យាសាស្ត្រសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា សត្វព្រូនមានរាងមូលនោះ បានរស់នៅក្នុងអាហារសាច់ត្រីឆៅដែលនាងបានបរិភោគ។ ក្រោយពីយកព្រូននោះចេញពីបំពង់ករួចមក នាងក៏ត្រូវរងនូវការឈឺចាប់ចំនួន៥ថ្ងៃបន្តទៀតដោយការរលាក ត្រង់ផ្នែកខាងឆ្វេងនៃបំពង់ក។

ពិតណាស់តាមករណីសិក្សារបស់ The American Medical Journal of Tropical Hygiene and Medicine អះអាងបន្ថែមថា ក្រោយពីយកវាទៅពិនិត្យជាមួយមីក្រូទស្សន៍ជាលទ្ធផល វាមានប្រវែង៣៨មីលីម៉ែត្រ និងអង្កត់ផ្ចិតដងខ្លួន ១មីលីម៉ែត្រ បានវិវត្តន៍ពីពង(ស៊ីកូត)ទៅជាកូនព្រូន នៅក្នុងចំណីអាហារ រួចរស់នៅក្នុងបំពង់ករបស់នាងតែម្ដង ។ វាជាព្រូនប្រភេទ Pseudoterranova Azarasi អាចបង្កឱ្យមានការចម្លងរោគនៅក្នុងក្រពះរបស់មនុស្សដែលទទួលទានសាច់ត្រីឆៅ។

សំណាងល្អនាងមានសភាពល្អប្រសើរឡើងវិញ បន្ទាប់ពីក្រុមវេជ្ជៈបណ្ឌិតយកវាចេញដោយប្រើចន្ទាស និងទទួលការព្យាបាល។ យ៉ាងណានេះជាសារដាស់តឿនមួយ សម្រាប់អ្នកនិយមបរិភោគសាច់ឆៅ៕
ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *