ព្រឺរោមខ្ញាក អ្នកនេសាទម្នាក់ ចាប់បានត្រីមានធ្មេញដូចមនុស្ស បន្ទាប់ពីឃើញរត់ជាន់ជើងគ្នា…

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមថាមានត្រីចម្លែកមួយប្រភេទមានធ្មេញដូចមនុស្សដែលអ្នកជំនាញបានកំណត់អត្តសញ្ញាណវាបាននៅប្រទេសម៉ាឡេស៊ី។ ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្ដាញល្បីថាមានអ្នកនេសាទបានចាប់ត្រីមានធ្មេញដូចមនុស្ស ហើយបានថតរូបត្រីចម្លែកនោះ ចែកចាយលើអ៊ិនធឺណែតតៗគ្នា ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។


រហូតដល់មានមនុស្សម្នា ធ្វើការវិភាគចំពោះរូបរាងវា ហើយចោទឡើងនូវសំណួរជាច្រើនថា តើវាពិតជាសត្វត្រីមែនឬ? តើវាមានធ្មេញដូចមនុស្សដែរឬទេ? ហើយក៏មានសារព័តមានខ្លះ ហ៊ានអះអាងថាវាជាការពិតទៀតផង ហើយក៏មានអ្នកភូមិមួយចំនួនបានជឿចាក់ថាត្រីនោះជាត្រីព្រះចៅអធិរាជ។

បើយោងអ្នកជំនាញ បានអះអាងថាត្រីនេះពិតជាមានពិតមែន ដែលជាប្រភេទ triggerfish ដែលមានបបូរមាត់ ស្រដៀងនឹងមនុស្ស ប៉ុន្តែមិនមែនមានធ្មេញដូចមនុស្សឡើយ អ្វីដែលឃើញគ្រាន់តែកាត់តធ្មេញមនុស្សមកដាក់តែប៉ុនណោះ។ ត្រីប្រភេទនេះ មានធ្មេញគួរឱ្យខ្លាចណាស់ ហើយពួកវាត្រូវបានគេស្គាល់ថា ជាត្រីដែលបង្កបញ្ហាមួយចំនួនដល់អ្នកមុជទឹក៕
ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *