ដំណឹងល្អ!!! ការសិក្សាថ្មីរកឃើញ វិធីព្យាបាលសួតមនុស្សដែលរងការខូចខាត ដោយភ្ជាប់ជាមួយសត្វជ្រូក

អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រមួយក្រុមដែលមកពីសាកលវិទ្យាល័យ កូឡុំប៊ី សហរដ្ឋអាមេរិកបង្ហាញនូវភាពជោគជ័យរបស់ខ្លួន បន្ទាប់ពីសាកល្បងយកសួតដែលបរិច្ចាគចេញពីរាង្គកាយសាកសពទៅដាក់ភ្ជាប់ទៅនឹងរាង្គកាយសត្វជ្រូក ដោយតសរសៃឈាមចេញចូលតាមរយៈឈាមនៅផ្នែកករបស់សត្វជ្រូកទៅនឹងសួតរបស់មនុស្ស ឱ្យកោសិកាទាំង២ភ្ជាប់គ្នាដើម្បីជួសជុលផ្នែករងការខូចខាតស្ទើរតែទាំងអស់ដោយប្រើរយៈពេលតែ២៤ម៉ោងតែប៉ុណ្ណោះ។

ការស្រាវជ្រាវបានត្រូវបានគេផ្សព្វផ្សាយជាសាកលនៅក្នុងទស្សនាវដ្ដី Nature Medicine ដែលវិធីសាស្ត្រនេះនឹងជួយអ្នកជម្ងឺសួត មានលក្ខណៈល្អប្រសើរជាងមុនច្រើនជាង៣ដង ដោយកាត់បន្ថយការវះកាត់ប្ដូរសួត។ ក្រោយពេលវះកាត់រួចអ្នកជម្ងឺភាគច្រើនស្រូប និងបញ្ចេញខ្យល់ដង្ហើមបានងាយស្រួលជាងមុន។

ប៉ុន្តែអ្នកជម្ងឺធាត់ដែលមានអត្រាកំណកខ្លាញ់ខ្ពស់នៅក្នុងសួតត្រូវតែពិបាកដកដង្ហើម មិនត្រឹមតែប៉ុណ្ណោះទេអ្នកជម្ងឺចូលចិត្តដេកនឹងមានកំណើនអុកស៊ីសែនក្នុងសួត ទោះជាម៉ាស៊ីនបូម និងពង្រាវខ្យល់អុកស៊ីសែនក៏នៅតែមិនអាចជួយពួកគេបានដែរ ដូច្នេះគឺមានតែយកសួតអ្នកជម្ងឺទៅផ្ញើរាង្គកាយសត្វជ្រូកទេទើបអាចជួយបានណាមួយវាមិនប្រើពេលវេលាយូរផង។ ការធ្វើបែបនេះក៏ទទួលបានផលអវិជ្ជមានផងដែរ ព្រោះសួតមនុស្សអាចជាភ្នាក់ងារចំលងមេរោគមកមនុស្សបាន៕

Leave a Reply

Your email address will not be published. Required fields are marked *