ពុទ្ធោគួរអោយអនិច្ចារណាស់! ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវកូនស្រីទុកចោលអោយនៅក្នុងផ្ទះតែម្នាក់ឯង ដោយបង្អត់អាហារ និងគ្មានសូម្បីតែខោអាវស្លៀកពាក់

មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងប្រទេសហ្វីលីពិន បន្ទាប់ពីស្ត្រីចំណាស់ម្នាក់ត្រូវបានអ្នកជិតខាងបានប្រទះឃើញដេកនៅក្រោមបាសាំងទឹកដោយខ្លួនទទេរ និងគ្មានចំណីអាហារនៅក្នុងផ្ទះចាស់មួយកន្លែង ។ ពិតជាគួរអោយអនិច្ចារណាស់ ស្ត្រីវ័យចំណាស់រូបនោះ ត្រូវបានអ្នកជិតខាងចូលទៅជួយសង្គ្រោះ បន្ទាប់ពីកូនស្រីរបស់គាត់បាន ទុកគាត់ចោលអោយនៅក្នុងផ្ទះតែម្នាក់ឯងរយៈពេល ២ ថ្ងៃមកហើយ ។

នេះបើយោងតាមការសរសេរនៅលើគណនីហ្វេសប៊ុក ស្ត្រីអ្នកជិតខាងដែលបានចូលទៅជួយសង្គ្រោះស្ត្រីចំណាស់រូបនោះបានអោយដឹងថា កាលពីថ្ងៃទី ៧ ខែ កក្តដា ឆ្នាំ ២០២០ នាងកំពុងនៅក្នុងបន្ទប់ ស្រាប់តែម្តាយរបស់នាង បានស្រែកហៅនាងអោយមកជួយគាត់ នាងក៏ស្ទុះចេញទៅមើល ។ នាងបានដើរចូលទៅក្នុងផ្ទះចាស់មួយកន្លែង ដែលនៅក្បែរផ្ទះរបស់នាង ហើយក៏ប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់ មានរាងកាយស្គមស្គាំង ដេកនៅលើឥដ្ឋ ដោយខ្លួនននោលគោក ។ នៅក្បែរស្ត្រីនោះ នាងបានឃើញមានធុងទឹកមួយ ហើយនឹងចានបាយ តែគ្មានបាយសម្លនោះទេ ។ ម្តាយរបស់នាង បានសួរទៅស្ត្រីចំណាស់នោះថា តើគាត់ហូបហើយឬនៅ ? ស្ត្រីនោះយំ ហើយឆ្លើយថា «នៅទេ» ។ ដោយឃើញស្ថានភាពដ៏គួរអោយសង្វែកបែបនេះ អ្នកភូមិនាំគ្នាយកបាយសម្ល ខ្លះយកសម្លៀកបំពាក់មកអោយស្ត្រីនោះស្លៀកពាក់ ។

យោងតាមសំដីស្ត្រីចំណាស់រូបនោះបាននិយាយប្រាប់អ្នកជិតខាងថា កូនស្រីរបស់គាត់បានទុកគាត់ចោលអោយនៅក្នុងផ្ទះនេះរយៈពេល ២ ថ្ងៃមកហើយ ដោយកូនស្រីរបស់គាត់ និងប្តីរបស់នាង បានផ្លាស់ប្តូរទីលំនៅថ្មី ហើយពួកគេប្រមូលឥវ៉ាន់ទៅមុន បន្ទាប់មកទើបមកយកគាត់តាមក្រោយ ។ ក្រោយពេលដែលរឿងរ៉ាវនេះបានផ្ទុះឡើងនៅលើបណ្តាញសង្គម កូនស្រីរបស់គាត់ក៏បានត្រឡប់មកដល់ផ្ទះវិញ នាងបាននិយាយអះអាងថា ពួកគេគ្មានបំណងទុកគាត់ចោលនោះទេ ពួកគេគ្រាន់តែប្រមូលរបស់របរទៅមុនសិន រួចទើបមកទទួលម្តាយទៅតាមក្រោយ ។ ពួកគេបាននិយាយអះអាងទៀតថា មុនពេលដែលពួកគេចាកចេញទៅ ពួកគេបានទុកគាត់អោយគេងនៅកន្លែងត្រឹមត្រូវទេ​ ប៉ុន្តែប្រហែលជាគាត់វារចេញមកដេកនៅក្រោមបាសាំងទឹកនេះ ដោយខ្លួនឯងហើយ ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជិតខាងជឿថាកូនស្រីរបស់គាត់ ពិតជាមានបំណងបោះបង់គាត់ចោលមែន ប៉ុន្តែដោយសារតែរឿងនេះបានផ្ទុះឡើងនៅលើបណ្តាញសង្គម ទើបពួកគេបានប្រញាប់ត្រឡប់មកផ្ទះវិញ ។

Leave a Reply

Your email address will not be published. Required fields are marked *