ចិត្តម្តាយធ្វើពីអ្វី!!! ចាប់កូនប្រុស ចងភ្ជាប់ទៅនិងជណ្តើរ ហើយទាញទូរស័ព្ទ ថតផ្ញើទៅឲ្យប្តី ព្រោះតែ…
កាលពីពេលថ្មីៗនេះ កាសែត The Sun បានចុះផ្សាយករណី ដែលម្តាយម្នាក់ បានប្រើអំពើហិង្សាដល់កូន របស់ខ្លួននៅក្នុងក្រុង លឺយ៉ាង មុនធុនហូណាន ភាគខាងត្បូងប្រទេសចិន។ ម្តាយរបស់ក្មេងប្រុស អាយុ៣ឆ្នាំ បានចងកូនប្រុសរបស់ខ្លួន ជាប់និងជណ្តើរ ក្បែរផ្លូវដើរ នៅក្នុងអគារស្នាក់នៅរបស់គេតែម្តង ។
ទោះបីជាកូនរបស់នាង ស្រែកយំយ៉ាងណាក៏ដោយ តែនាងបែរជាយកទូរស័ព្ទដៃ មកថតរូបកូន ហើយផ្ញើទៅឲ្យអតីតប្តីរបស់នាង ដែលបានលែងលះគ្នា២ឆ្នាំមកហើយ។ មូលហេតុដែលនាង បានថតរូបកូន ហើយផ្ញើរទៅអតីតប្តីនោះ ក្នុងគោលបំណងដើម្បី ព្រមានប្តីថា ប្រសិនបើមិនព្រមផ្ញើប្រាក់ មកជួយចិញ្ចឹមកូន ក្នុងមួយខែជាង១០០ដុល្លារទេនោះ នាងនឹងធ្វើទារុណកម្មកូនបែបនេះ រាល់ថ្ងៃ ។
ក្រោយមកជីដូន និងជីតា បានចេញមកជួយចៅប្រុស ដែលត្រូវម្តាយចងជាប់នៅជណ្តើរ ហើយចំណាយពេលប្រហែល ២០នាទីទើបស្រាយខ្សែរនោះរួច ចំណែកក្មេងប្រុសវិញ បានស្រែកយំយ៉ាងខ្លាំងគួរឲ្យអាសូរ មិនដឹងថា ចិត្តម្តាយរបស់គេ ធ្វើពីអ្វីនោះឡើយ បានជាដាច់ចិត្តធ្វើបែបនេះ ជាមួយកូនខ្លួនឯងទៅរួច ។
បើតាមការបង្ហាញ ពីឪពុកក្មេងបានប្រាប់ថា ខ្លួនកំពុងលែងលះ ជាមួយម្តាយក្មេងប្រុសរងគ្រោះ នាពេលខាងមុខនេះ ព្រោះតែកូនប្រុសរបស់គាត់ ស្រលាញ់និងចង់រស់នៅ ជាមួយយាយតារបស់គេ ទើបគាត់យល់ព្រម ប្រគល់កូនប្រុស ឲ្យរស់នៅជាមួយពួកគេ ហើយម្តាយរបស់ក្មេងប្រុស ជាអ្នកនាំទៅសាលារៀន ។
ម្តាយក្មេងប្រុសរងគ្រោះ ហ៊ានធ្វើរឿងបែបនេះ ដោយសារតែអតីតប្តីរបស់នាង បានសន្យាថា នឹងផ្តល់ប្រាក់ជួយថែរក្សាកូន មួយខែ២ពាន់យេន ព្រមទាំងប្រាប់ថា ជួយឧបត្ថម្ភការសិក្សារបស់កូន ប្រហែលជា៤ពាន់យេនផងដែរ ។
បើតាមសម្តីរបស់បុរស ជាអតីតប្តីរបស់នាងថា តាំងពីខែកុម្ភៈមក គាត់បានផ្តល់ប្រាក់ឲ្យកូនគាត់ បានចំនួនជាង៦ពាន់យេនមកហើយ តែថ្ងៃកើតហេតុ កាត់បានឲ្យប្រាក់ ត្រឹមតែ១ពាន់យេនប៉ុណ្ណោះ ហើយគាត់ឈឺចិត្តណាស់ ពេលដែលបានឃើញរូបភាព កូនប្រុសត្រូវបានម្តាយ ចងភ្ជាប់ទៅនិង កាំជណ្តើរបែបនេះ ហើយគាត់ក៏បានទូរស័ព្ទ ទៅប្តឹងប៉ូលិសភ្លាមៗផងដែរ ដើម្បីឲ្យប៉ូលិសជួយអន្តរាគមន៍ ៕