នារីម្នាក់ចំណាយលុយ កែមុខមាត់ឲ្យដូច តារាហូលីវូដ អេនជេលីណា ជោលី តែលទ្ធផលចុងក្រោយនឹកស្មានមិនដល់….
បរទេស៖ ប្រសិនបើគេនិយាយ ពីតារាសំដែងហូលីវូដ ដែលមានសម្រស់ឆ្នើម មានលក្ខណៈខុសពីតារាសម្តែងដទៃនោះ គេតែងតែគិតដល់ តារាសម្តែង Angelina Jolie ដែលមានទំរង់មុខ ចង្កាស្រួច កែវភ្នែកទាំង២របស់នាង ស្រស់ស្អាត ព្រមទាំងមានបបូរមាត់ ដ៏គួរឲ្យទាក់ទាញ ហើយអង្គការខាងស្ត្រីពិភពលោក បានឲ្យឈ្មោះថា ជាស្ត្រី idol សម្រាប់ស្ត្រីដទៃនៅលើពិភពលោកទៀតផង ។
មានស្ត្រីមិនតិចទេ ដែលហ៊ានចំណាយប្រាក់កាស ដើម្បីកែសម្រស់ ធ្វើមុខមាត់ឲ្យដូច អ្នកនាង អេនជេលីណា ជោលី ជាក់ស្តែងដូចជាស្ត្រីជនជាតិ អ៊ីរ៉ង់ម្នាក់ បានចំណាយប្រាក់កែមុខមាត់ របស់នាងដើម្បី ទទួលបានមុខមាត់ដូច លោកស្រី អេនជេលីណា ជោលី ដែលជាតារាអាយដូលរបស់នាង តែលទ្ធផលដែលទទួលបានមកវិញ មុខមាត់របស់នាង ប្រែក្លាយជាតុក្កតាហ្សាំប៊ី (Zombie) ដ៏គួរឲ្យខ្លាចទៅវិញ។
នេះបើយោងតាមការចុះផ្សាយ របស់កាសែត The Sun ក្មេងស្រីខាងលើឈ្មោះ Sahar Tabar អាយុ១៩ឆ្នាំ ហើយរូបនាង គឺជា Fan ផ្កាប់មុខរបស់តារាស្រី អេនជេលីណា ជោលី ហើយនាងបានស្រលាញ់ តារាហូលីវូដរូបនេះយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យនាង សម្រេចចិត្តហ៊ានលះបង់ មុខមាត់របស់នាង ដើម្បីកែទំរង់មុខ ឲ្យដូចតារាស្រី អេនជេលីណា ជោលី តែម្តង។
បើតាមប្រវត្តិនៃការ វះកាត់ផ្ទៃមុខរបស់នាង គឺធ្វើឡើងចំនួន៥០ដងមកហើយ មិនដល់ប៉ុន្មានខែផងនោះ នាងបានបង្ខំកែមុខមាត់របស់នាង ធ្វើយ៉ាងណាក៏ដោយ ឲ្យដូចតារាក្នុងចិត្តរបស់នាង តែទីបំផុតនាងទទួលបាន លទ្ធផលមិនគួរឲ្យជឿ ។
ទោះបីជានាងខំវះកាត់ កែសម្ផស្សអស់ជាង៥០ដង យ៉ាងណាក៏ដោយ មុខមាត់របស់នាង នៅតែមិនដូចនាង អេនជេលីណា ជោលី នោះឡើយ តែរូបនាងនៅតែព្យាយាម ធ្វើយ៉ាងណាឲ្យដូច ទោះបីជារូបរាងរបស់នាង មានកំពស់ត្រឹមតែ ១,៥០ម៉ែត្រក៏ដោយ តែនាងនៅតែគិតថា ខ្លួនមិនទាបនោះដែរ ។ នាងបានតមអាហារ សម្រកទំងន់របស់នាង នៅសល់ត្រឹម៤០គីឡូក្រាមតែប៉ុណ្ណោះ ។
ក្រោយមករូបភាពរបស់នាង ត្រូវបានគេយកទៅបង្ហោះ និងស៊ែរតាមបណ្តាញសង្គម ហ្វេសប៊ូកយ៉ាងច្រើន ហើយមានមតិខ្លះ បានសរសេរថា នាងមិនបានដូចនាង អេនជេលីណា ជោលី តែនាងអាចក្លាយជា តារាសម្តែងធ្វើជាខ្មោច ខ្មោចស្រីស្រស់ (Corpse Bride) ក៏បានដែរ ៕