ចុះមុជទឹកបាតសមុទ្រលេងកំសាន្ត ស្រាប់តែជួបស្តេចពស់នៅក្នុងបាតសមុទ្រដែលមានប្រវែងរហូតដល់…
ប្រស៉ីល៖ ទោះបីជាសត្វពស់យក្សនេះវាមិនមានពិសក៏ដោយ វាអាចស្ថិតនៅក្រោមទឹក និងអាចហែលទឹកបាន ហើយរាងកាយរបស់វាមានពណ៌បៃតងខ្មៅ និងក្បាលនៅពីលើទឹកដែលរាងស្រពេចស្រពិល ដែលធ្វើឱ្យគាត់មានការភ័យខ្លាចខ្លាំងបំផុត។ នៅពេលកំពុងច្រមុជទឹកនៅទន្លេឈ្មោះថា Formoso ក្នុងប្រទេសប្រេស៊ីល មានមនុស្សពីរនាក់បានប្រទះឃើញសត្វពស់យក្សទល់មុខនឹងពួកគេ។
ពេញមួយឆ្នាំសីតុណ្ហភាពទឹកទន្លេមានកម្រិត ២២-២៤ ដឺក្រេ ប៉ុន្តែក្នុងរដូវរងាឆ្លាក់ខ្យល់ជាទូទៅត្រជាក់ជាងទឹកដូច្នេះពស់យក្សមួយក្បាលនេះត្រូវចំណាយពេលច្រើនក្នុងទឹក។
Bartolomeo Bove និង Juca Ygarape បានឲ្យដឹងថា ពស់នេះមានឈ្មោះថា Anacondas វាមានប្រវែង ២៣ ហ្វីត និង មានទម្ងន់ប្រហែល ១៩៨ ផោន (៩០ គីឡូក្រាម)។
សត្វ Anacondas មានសម្បុរពណ៌បៃតង គឺជាប្រភេទសត្វពស់ធំជាងគេបំផុតនៅលើពិភពលោក ហើយអាចលូតលាស់បានដល់ទៅ ៣០ ហ្វីត (៩,១ ម៉ែត្រ) និង ទម្ងន់ ៥៥០ ផោន (២៥០ គីឡូក្រាម) ។ ពស់ទាំងនេះធ្វើចលនាយ៉ាងលឿន ហើយវាធ្វើការសម្លាប់សត្វដើម្បីជាចំណី ហើយវារឹតសត្វផ្សេងៗដោយមិនឲ្យដកដង្ហើមបានរហូតដល់ដាច់ខ្យល់។
សត្វពស់យក្សពណ៌បៃតងនេះមានទំហំធំណាស់ ហើយរបបអាហាររបស់វាគឺសត្វព្រៃនៅក្នុងតំបន់មានដូចជា: សត្វព្រាបបាហា ជ្រូកព្រៃ បក្សី អណ្តើក និង ជួនកាលចាហួយ៕