ព្រឺក្បាលខ្ញាក កូនក្មេងប្រុសម្នាក់ នាំក្មេងស្រីជិះឡានអាគុយលេងពេញផ្លូវឡានបើកក្នុងល្បឿនលឿនខ្លាំង ហើយប៉ូលីសសង្ស័យថា…(មានវីដេអូស្តែងៗ)

ចិន៖ ហេតុការណ៏ដ៏រន្ធត់ ដោយកូនក្មេងពីរនាក់បានបើកឡានអាគុយប្រភេទ SUV លេងពេញផ្លូវ ខណៈពេលមានឡានជាច្រើនកំពុងបើកបរក្នុងល្បឿនលឿន ដោយមហាជនជាច្រើនគ្រាន់តែឃើញក៏ស្រៀវសាច់ជំនួសផងដែរ ទន្ទឹមនឹងនេះដែរ ក៏មានស្ត្រីម្នាក់ ដែលជា

អ្នកដំណើរ បានចុះពីលើឡានរបស់ខ្លួន និងរត់ទៅបញ្ឈប់ពួកគេទាំងពីរភ្លាមៗ។ យ៉ាងណាមិញចំពោះករណីនេះត្រូវបានខាងប៉ូលិសជឿជាក់ និងសង្ស័យថា ដំបូងឡើយ ក្មេងទាំងពីរអាចនឹងជិះឡានអាគុយលេងនៅ

ក្បែរៗផ្ទះ មុនពេលជិះចេញមកលើផ្លូវធំ។ជាក់ស្តែង ក្មេងទាំងពីរមិនមានគ្រោះថ្នាក់ ឬបញ្ហាអ្វីឡើយ ហើយឪពុកម្ដាយក៏បានមកទទួលពួកគេឲ្យទៅត្រលប់ផ្ទះវិញ បន្ទាប់ពីខាងប៉ូលិសទំនាក់ទំនងទៅ៕

កុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *