ទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន អូដ្ឋកម្សត់មួយក្បាល ដើររកម្ចាស់អស់រយៈពេល៧ថ្ងៃ រហូតជួបលទ្ធផលបែបនេះ…
ម៉ុងកូល៖ ហេតុការដ៏កំសត់ខ្លាំង ដោយកាលពីពេលថ្មីៗនេះមានអូដ្ឋកម្សត់ វ័យចំណាស់មួយក្បាល បានធ្វើដំណើរយ៉ាងលំបាកម្នាក់ឯង អស់រយៈពេល៧ថ្ងៃ ក្នុងចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ដើម្បីស្វែងរកផ្ទះរបស់ម្ចាស់ដើមវា ក្រោយពីត្រូវម្ចាស់
លក់វាទៅឲ្យក្រុមគ្រួសារផ្សេង។ យ៉ាងណាមិញនេះបើយោងតាមប្រភពសម្ដីប្ដីប្រពន្ធមួយគូ ដែលត្រូវជាម្ចាស់ដើម បានឲ្យដឹងថា កាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ ពួកគាត់ទាំងពីរបាន
លក់អូដ្ឋមួយក្បាលនេះ ឲ្យទៅកាន់កសិដ្ឋានចិញ្ចឹមអូដ្ឋមួយក្បាល។ តែយ៉ាងណាមិញ ក្រោយពីរស់នៅកន្លែងថ្មីបានរយៈពេល៨ខែមក វាក៏រត់ចេញតែម្ដង។ បើទោះជាយ៉ាងក៏ដោយ អូដ្ឋមួយ
ក្បាលនេះ ត្រូវបានអ្នកគង្វាលម្នាក់ ប្រទះឃើញវា ដោយមានស្នាមរបួសជាច្រើនកន្លែង ដែលវាបានឆ្លងកាត់របងមុតស្រួចៗ។ ឃើញដូច្នេះ អ្នកគង្វាលក៏ស្ទាក់វាទុក ទាំងដែលព្យាយាមស្វែងរកម្ចាស់ឲ្យវាផងដែរ។ ឯ
ទល្ធផលចុងក្រោយម្ចាស់វាបានសម្រេចចិត្តថាដូរអូដ្ឋថ្មីមួយទៀតអោយអ្នកទិញ រួចពួកគាត់ចាត់ទុកវាដូចជាផ្នែកមួយនៃគ្រួសារ ហើយនឹងព្រលែងវាឲ្យនៅខាងក្រៅផ្ទះចោលយ៉ាងមានសេរីភាពផងដែរ៕
ប្រភព៖ we-kh