ទិដ្ឋភាព ឯកឧត្តម គួច ចំរើន បានចូលទៅថ្វាយបង្គំសំពះ អុជធូបនៅអាស្រម លោកយាយម៉ៅ ដេីម្បីទទួលតំណែងថ្មីនៅថ្ងៃ

ឧបទ្ទវហេតុ ដែលជាប្រវត្ដិសាស្រ្ដក្នុងប្រទេស កម្ពជារបស់យើង ដែលពុំដែលធ្លាប់ជួបប្រទះនោះ ត្រូវបានកើតឡើង
នៅលើទឹកដីខេត្ដព្រះសីហនុ ដែលបានបាក់រលំអាគារកំពស់ ៧ជាន់ នៅក្នុងខណៈពេលម៉ោង ជិត៥ទៀភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដោយបានបណ្ដាលធ្វើឲ្យកម្មកររើបម្រើការក្នុងការដ្ឋាន បានទទួលរងរបួសចំនួន ២៦នាក់ និង២៨នាក់ទៀត បានស្លាប់បាត់បងជីវិតយ៉ាងសោកសង្វេគជាទីបំផុត។

យ៉ាងណាមិញទាក់ទងចំពោះរឿងដ៏កក្រើត ពេញផ្ទៃប្រទេសនេះ ឯកឧត្ដម យន្ដ មីន ក៏បានស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីលាលែងពីតំណែងជាអភិបាលខេត្ដព្រះសីហនុ ដើម្បីទទួលខុសត្រូវក្នុងឧបទ្ទវហេតុនេះ ព្រោះឧបទ្ទវហេតុដ៏រន្ធត់នេះ បានកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។


ជាមួយគ្នានេះផងដែរ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ដែលនឹង​គ្រោងចូលកាន់តំណែងជាផ្លូវការ នៅស្អែកនេះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ។


ដោយឡែក យោងតាមរយៈអង្គភាពសារព័ត៍មាន Fresh News បានបង្ហោះនៅខណៈពេលមុននេះបន្ដិច ដោយបានលើកឡើងអោយដឹងថា៖”លោ​កគួច​ ចំរេីន​ ធ្វេីដំណេីរទៅកាន់ខេត្តព្រះសីហនុហេីយនៅយប់ថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ ដេីម្បីទទួលតួនាទីជាអភិបាលខេត្តព្រះសីហនុ​ នៅថ្ងៃស្អែក។ លេីដងផ្លូវជ្រែកស្បៃរាត្រីលេីផ្លូវទៅកាន់ភាគនិរតីនៃប្រទេស​ លោក​ គួច​ ចំរេីន​ និងភរិយា​ ព្រមទាំងសហការី​ បានឈាងចូលអុជធូបសូមសេចក្តីសុខ​ សេចក្តីចម្រេីនពីលោកយាយម៉ៅផងដែរ”។


ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *