ភ័យប៉ះសក់! នារីម្នាក់កំពុងតែឈរថត មានអីស្រាប់តែ…(មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូមួយដែលគេបង្ហោះនៅលើបណ្ដាញសង្គមជាច្រើន បានសម្ដែងនូវអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ជុំវិញឃ្លីបវីដេអូមួយ ដែលបង្ហាញពីសកម្មភាពខ្លាឃ្មុំមួយក្បាល ឈរថតរូបជាមួយអ្នកឡើងភ្នំដោយហេតុការណ៏បានកើត

ឡើងនៅឯឧទ្យានជាតិ Chipinque Ecological Park ក្នុងទីក្រុង San Pedro Garza García ប្រទេសមុិកសុិក។ ជាក់ស្តែងនេះបើយោងតាមឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ខណៈពេលនារីម្នាក់កំពុងឈរស្ងៀម ស្រាប់តែមានខ្លា

ឃ្មុំមួយក្បាល ក្រោកឈរឡើង និងហិតក្បាលរបស់នាង។ ឃើញដូច្នេះ នារីនោះក៏បានទាញទូរសព្ទដៃចេញមក ដើម្បីថតរូបលេងជាមួយវា។ បន្ទាប់ពីថតរូបហើយ ខ្លាឃ្មុំបានដើរចេញបន្ដិច ហើយត្រលប់មកវិញម្ដងទៀត ដោយ

យកក្រញាំខាងមុខទៅប៉ះជើងនារីរូបនោះ តែមិនយូរប៉ុន្មាន វាក៏ដើរចេញទៅវិញបាត់ទៅដោយមិនបានបង្កគ្រោះថ្នាក់អ្វីឡើយ៕
តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

ប្រភព we kh

Leave a Reply

Your email address will not be published. Required fields are marked *