មានចឹងទៀត! ឃើញកៅអីតម្លៃរាងថោក ខំកុម្មង់ទិញមានអីពេលដឹកមកដល់ស្រាប់តែ…
បរទេស៖ រឿងដ៏គួរអោយហួសចិត្តមួយ ដោយក្មេងស្រីម្នាក់ដែលមានឈ្មោះថាKeyshon វ័យ២១ឆ្នាំ មកពីរដ្ឋ Alabama បានកុម៉្មង់ទិញកៅអីមួយសម្រាប់លម្អកន្លែងស្នាក់នៅថ្មីរបស់នាង។ ដោយក្នុងរូបថត បានឃើញកៅអីធំល្មមមួយនៅលើវេបសាយ សម្រាប់មនុស្សពីរនាក់
អង្គុយ ហើយមានតម្លៃថោកសមរម្យ និងស្រស់ស្អាតទៀតនោះ នាងក៏ប្រញាប់ចុចកុម៉្មង់ទិញតែម្ដង ដោយមិនបានឆែកអានព័ត៌មានលម្អិតឡើយ។ លុះពេលដែលកៅអីដឹកជញ្ជូនមកដល់ផ្ទះ នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែកៅអីនោះ គឺមានទំហំតូច សម្រាប់តុក្កតាកូនក្រមុំជ័រប៉ុណ្ណោះ៕