លោកតាក្រីក្រធ្វើអំបោសលក់ សុខចិត្តធ្វើរឿងមួយអោយគួរអោយសរសើរដើម្បីជួយដល់ស្ត្រីពិការម្នាក់
បរទេស៖ រឿងរ៉ាវល្អៗរបស់លោកតា វ៉ាន់លុប ភូមហ្វេង ឬលោកតាចិត្តធម៌មានអាយុ ៧២ឆ្នាំ រស់នៅឯខេត្តសុខោលថៃ សព្វថ្ងៃគាត់ចាស់ទ្រុឌទ្រោម រាងកាយមិនសូវរឹងមាំ តែគាត់នៅតែអង្គុយធ្វើអំបោសលក់នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នាស្រុកកងក្រៃឡាត ដើម្បីរកលុយផ្ដល់អាហារពេលថ្ងៃត្រង់ និងឧបត្ថម្ភថវិកាដល់សិស្សានុសិស្សក្រីក្រទាំង ៩ស្រុកនៅក្នុងខេត្តសុខោលថៃ រហូតគេយកទៅនិយាយតៗគ្នា ហើយក្លាយទៅជាព័ត៌មានល្បី ធ្វើឲ្យមនុស្សទូទាំងប្រទេសកោតសរសើរគាត់។នាពេលថ្មីៗនេះ អ្នកសារព័ត៌មានម្នាក់បានរាយការណ៍ថាលោកតា វ៉ាន់លុប ដែលមានទឹកចិត្តទូលាយពោរពេញទៅដោយមេត្តាធម៌ និងការលះបង់ ទ្រាំ
អង្គុយហាលថ្ងៃដើម្បីលក់អំបោសពេញមួយថ្ងៃដើម្បីរកលុយទៅជួយអ្នកក្រខ្សត់ ឬអ្នកដែលមានជីវិតលំបាកជាងរូបគាត់ទៅទៀត។បន្ទាប់ពីលោកតាបានទទួលដំណឹងថាផ្ទះលេខ46/2 ភូមិទី4 ឃុំក្រៃណក ស្រុកកងក្រៃឡាត មានស្រ្តីពិការម្នាក់អាស្រ័យរស់នៅទីនោះ កំពុងជួបបញ្ហាត្រូវការជំនួយជាបន្ទាន់ លោកតាក៏បានជិះកង់ទៅសួរសុខទុក្ខភ្លាម មិនថាផ្ទះលោកតាឆ្ងាយពីផ្ទះអ៊ុំស្រីពិការដល់ទៅ ២០គីឡូម៉ែត្រក៏ដោយ។ ពេលទៅដល់ក៏បានជួបម្ចាស់ផ្ទះឈ្មោះ ហ្វូយថង ថងណាត មានអាយុ ៥៦ឆ្នាំ មានរោគាពេញខ្លួនទាំងរោគបេះដូង ទឹកនោមផ្អែម ហឺត ជំងឺទឹកដក់ក្នុងភ្នែក និងជំងឺធាត់បណ្ដាលឲ្យពិការរហូតដើរមិនរួច។ហើយគាត់ស្នាក់នៅផ្ទះ
ម្នាក់ឯងតាមយថាកម្ម ហើយរកស៊ីចិញ្ចឹមជីវិតដោយការអង្គុយលើរទេះកង់បី រំកិលទៅរើសសំរាមតាមជាយផ្លូវនានា មកលក់បានលុយមួយខែប្រហែលជិត ១០ដុល្លារ ចំណែកលុយសម្រាប់ជនពិការគាត់ទទួលបានមួយខែប្រមាណ ២៣ដុល្លារ ត្រូវយកលុយទាំងអស់នេះទៅចំណាយលើការប្រាក់ដែលបានខ្ចីគេយកមកធ្វើផ្ទះចំនួនជាង ១១០០ដុល្លារផងដែរ។ដំបូងលោកតាបានឧបត្ថម្ភលុយចំនួន ៦០ដុល្លារដល់អ៊ុំស្រីពិការ ធ្វើឲ្យគាត់ត្រេកអររហូតទប់ទឹកភ្នែកមិនជាប់ ព្រោះដឹងថាលុយដែលលោកតារកមកក៏លំបាកដូចគ្នា។ សម្រាប់លោកតាចិត្តធម៌នៅឯផ្ទះមិនលំបាកពេកទេ ព្រោះមានភរិយា និងកូនៗក៏មើលថែយ៉ាងល្អ ហើយក្រុមគ្រួសាររបស់លោកតាធ្លាប់
សុំអង្វរឲ្យលោកតាឈប់ធ្វើការដែរ ដើម្បីសម្រាកព្យាបាលសុខភាពរូបរាងកាយរបស់លោកតា តែដោយទឹកចិត្តដ៏ថ្លៃថ្លា ចូលចិត្តចែករំលែកក្ដីសុខផ្ទាល់ខ្លួន មុនលាចាកលោក។ លោកតាតស៊ូអត់ធ្មត់អង្គុយធ្វើអំបោសលក់ ដោយមិនខ្លាចនឿយហត់ឡើយដើម្បីបានប្រាក់ទុកជួយក្មេងទុរគត ប្រជាជនក្រីក្រ និងអ្នកគ្មានឱកាស តាមអ្វីដែលគាត់អាចធ្វើបាន៕ប្រភព៖ reviewhints