ញាក់សាច់!!! គ្រូពេទ្យជំនាញ យកសត្វឈ្លើងដាក់លើមុខ ដើម្បីបឺតព្យាបាលមុន ឲ្យអ្នកអតិថិជនស្ទើរគាំងបេះដូង…
ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានដ៏ល្បីមួយ ឈ្មោះ The Mirror បានចុះផ្សាយវីដេអូឃ្លីបមួយ ដែលថតបាន នៅក្នុងហាងកែសម្ផស្សមួយកន្លែង បានប្រើវិធីចម្លែកមួយ និងធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែល គេឃើញស្ត្រីម្នាក់ កំពុងដេកយ៉ាងស្ងៀមស្ងាត់ ដើម្បីឲ្យសត្វឈ្លើងពណ៌ខៀវ វាទៅរកកន្លែងដែលមានមុន នៅលើផ្ទៃមុខរបស់នាង ។
នៅក្នុងវីដេអូឃ្លីប គេបានឃើញស្ត្រីរូបនោះ មានចេញមុនពេញផ្ទៃមុខ ហើយនាងបានដេកឲ្យសត្វឈ្លើង វាទៅរកមុនដែលនៅលើផ្ទៃមុខរបស់នាង ខណៈពេលនោះ ឈ្លើងទាំងនោះ បានព្យាយាមវាទៅរក ចង្ការរបស់នាង តែស្ត្រីរូបនោះ ហាក់ដូចជាគ្មានការភ័យខ្លាច និងហាក់ដូចជាគ្មានអ្វីកើតឡើង ចំពោះរូបនាងឡើយ ហើយអ្នកជំនាញបានយកសំឡី ទាញឈ្លើងចេញ ពេលដែលពួកវា វារទៅរករន្ធច្រមុះរបស់នាង ។
តាមសម្តីរបស់ស្ត្រីរូបនោះ បានឲ្យដឹងថា រូបនាងបានទៅប្រឹក្សាជាមួយ ក្រុមគ្រូពេទ្យជំនាញផ្នែកជម្ងឺ សើស្បែកបុរស-ស្ត្រី ហើយគ្រូពេទ្យជំនាញម្នាក់ បានប្រាប់នាងថា គួរតែយកសត្វឈ្លើង មកឲ្យបឺតយកបាក់តេរី ចេញពីផ្ទៃមុខរបស់នាងឲ្យអស់ ហើយវានឹងជួយកាត់បន្ថយមុន នៅលើផ្ទៃមុខរបស់នាង បានមួយកំរិត ៕