ហួសចិត្ត!!! ព្រះសង្ឃអាយុ៦០ឆ្នាំ លួងលោមក្មេងស្រី៩ឆ្នាំ ប្រព្រឹត្តអានាចារនៅក្នុងកុដ… ទំរាំតែឪពុកម្តាយដឹង មួយឆ្នាំ! (មានវីដេអូ)
ប្រទេសថៃ៖ ព្រះសង្ឃអាយុ៦០ឆ្នាំមួយអង្គ បានលួងលោមក្មេងស្រី អាយុ៩ឆ្នាំ ឡើងកុដដើម្បីធ្វើអំពើអនាចារ អស់រយៈពេល១ឆ្នាំមកហើយ ទំរាំឪពុកម្តាយរបស់ក្មេងស្រី តាមទាន់ខណៈពេលកំពុងនាំ ក្មេងស្រីរងគ្រោះជាអនិតិជន ឡើងទៅលើកុដម្តងទៀត ។
កាលពីពេលថ្មីៗកន្លងទៅនេះ មានប្រជាពលរដ្ឋជាច្រើននាក់ បានរិះគន់មន្ត្រីប៉ូលិស ដែលបានដោះលែង ព្រះសង្ឃ១អង្គ ព្រះជន្ម៦០ឆ្នាំ ក្រោយពីឪពុកម្តាយក្មេងស្រី ចាប់បាននៅក្នុងកុដផ្ទាល់ខ្លួន ដែលកំពុងតែប្រព្រឹត្តអំពើអានាចារ មកលើក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ ។
បើតាមឪពុកម្តាយរបស់ ក្មេងស្រីរងគ្រោះ បានប្រាប់ប៉ូលិសថា នៅថ្ងៃកើតហេតុ កូនស្រី និងកូនប្រុសម្នាក់ទៀត បាននាំគ្នាទៅរត់លេង នៅក្នុងវត្ត ខណៈនោះក្មេងប្រុសដែលជាបង បានរត់ទៅទិញនំញ៉ាំ ហើយពួកគេទាំង២នាក់ បានបែកផ្លូវគ្នា ហើយនៅក្នុងវត្ត កំពុងតែមានកម្មវិធីបុណ្យផងនោះ ស្រាប់តែព្រះសង្ឃខាងលើ បានប្រាប់កូនស្រីរបស់គាត់ ឲ្យឡើងទៅយកឥវ៉ាន់ នៅលើកុដ។
ពួកគាត់បានបន្តទៀតថា ខណៈពេលដែលកូនប្រុស មកដល់ផ្ទះវិញ បាត់ប្អូនស្រីមិនឃើញ មកជាមួយគ្នា ពួកគាត់ក៏សួរនាំ ហើយបាននាំគ្នាចេញទៅតាមរក ស្រាប់តែឃើញនៅជាមួយព្រះសង្ឃរូបនោះ ហើយរូបលោក បាននាំកូនស្រីមកផ្ទះ រួចជំរិតសួរនាំ កូនស្រីប្រាប់ថា ព្រះសង្ឃរូបនោះ បានលួងលោមនាង ឲ្យឡើងទៅលើកុដនោះ ដើម្បីប្រព្រឹត្តអំពើអនាចារ ជាច្រើនដងមកហើយ បើគិតទៅប្រហែលជា១ឆ្នាំ ហើយព្រះសង្ឃរូបនោះ បានគំរាមនាង មិនឲ្យប្រាប់អ្នកណាឡើយ ។
ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង ទៅអង្គការក្រៅរដ្ឋាភិបាល ដែលមើលថែក្មេងទទួលរង នូវអំពើអានាចារ លើខ្លួនប្រាណ ដើម្បីឲ្យអង្គការនោះ ជួយស្វែងរក យុត្តិធម៌ដល់កូនស្រីរបស់ខ្លួន និងបានប្តឹងព្រះសង្ឃរូបនោះ ឲ្យសឹកចេញពីវត្តផងដែរ ៕