ដូចខ្វះកន្លែងថត ឈរថត selfie មុខរថភ្លើង ស្មានតែស្រួលគេច… មានអីរថភ្លើងកិនស្លាប់ទាំង២

បុរសជនជាតិ ឥណ្ឌា២នាក់ ត្រូវបានរថភ្លើងកិនស្លាប់ កាលពីពេលថ្មីៗនេះ ខណៈដែលពួកគេ កំពុងឈរថតរូប Selfie នៅពីមុខរថភ្លើង ដែលកំពុងតែមានល្បឿនលឿន។

បើតាមសេចក្តីរាយការណ៍ របស់វេបសាយ Indian Express កាលពីថ្មីៗនេះ បានអោយដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងនៅខាងកើត នៃទីក្រុងដេលី។ ហើយជនរងគ្រោះដែលស្លាប់ទាំង២នាក់នោះ ម្នាក់មានឈ្មោះ Yas Kumar អាយុ១៦ឆ្នាំ និងម្នាក់ទៀត ឈ្មោះ Shubham អាយុ១៤ឆ្នាំ ។


ប៉ូលិសបានប្រាប់ The Indian Express ថា យុវជនរងគ្រោះទាំង២នាក់ បានឈរថត selfie នៅពីមុខរថភ្លើងដែល កំពុងតែបើកសំដៅមកពួកគេ។ នៅពេលដែលរថភ្លើង ជិតមកដល់ ពួកគេបានលោតចេញ ទៅឈរលើផ្លូវរថភ្លើង១ទៀត ដោយភ្លេចគិតថា មានរថភ្លើងផ្សេងទៀត ធ្វើដំណើរមកដល់បញ្ច្រាសទិសគ្នា ហើយក៏បានបុក និងកិនបុរសទាំង២នាក់ ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង ។

នេះមិនមែនជាលើកទី១ទេ នៅប្រទេសឥណ្ឌា ដែលមានករណីគ្រោះថ្នាក់ដោយរថភ្លើងបុក ពាក់ព័ន្ធនិងការថតរូប Selfie ដូចបុរសទាំង២ខាងលើ ។ ក្រុមអ្នកស្រាវជ្រាវអាមេរិក និង ឥណ្ឌា បានបង្ហាញរបាយការណ៍ អោយដឹងថា គ្រោះថ្នាក់ដែលទាក់ទង និងការថតរូប Selfie ចំនួន ១២៧ករណីទូទាំងពិភពលោក ក្នុងនោះមាន៧៦ករណី បានកើតឡើងនៅប្រទេសឥណ្ឌា ៕


ប្រភព៖ The Indian Express

Leave a Reply

Your email address will not be published. Required fields are marked *

shares