លើសពីអាណិតទៅទៀត ស្ត្រីម្នាក់រស់នៅយ៉ាងវេទនាបំផុត ក្រោយម្ដាយឃុំក្នុងផ្ទះអស់ពេល ២៦ ឆ្នាំ
ស្ត្រីជនជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានម្ដាយឃុំខ្លួនឲ្យនៅតែក្នុងផ្ទះអស់ពេល ២៦ ឆ្នាំនោះ បានទម្លាយថា រូបនាងត្រូវបរិភោគចំណីឆ្មា និងនំប៉័ងជូរផ្អូម ដើម្បីអាចបន្តជីវិតរបស់ខ្លួន ។ស្ត្រីវ័យ ៤២ ឆ្នាំម្នាក់ ត្រូវបានម្ដាយរបស់ខ្លួនចាក់សោទុកឲ្យជាប់នៅក្នុងផ្ទះជាងពាក់កណ្ដាលជីវិត ដោយអះអាងថា ដើម្បីការពារនាងពីការបៀតបៀនពីអ្នកដទៃ ។ នាង Nadezhda
Bushuyeva មិនបានឃើញពន្លឺថ្ងៃ និងពិភពខាងក្រៅ ចាប់តាំងពីនាងឈប់រៀន កាលពីប្រមាណ ២៦ ឆ្នាំមុន លើកលែងតែពេលមួយដែលនាងត្រូវទៅគ្លីនិកព្យាបាលក្នុងឆ្នាំ ២០០៦ ។នាងត្រូវបានពឹងលើចំណីឆ្មា និងអាហារជូរផ្អូមដើម្បីរស់ និងត្រូវឃុំក្នុងផ្ទះរហូតទាល់តែម្ដាយនាង ដែលមានឈ្មោះថា Tatiana ដែលជាអតីតជំនួយការហាងដែលចូលនិវត្ត បានធ្លាក់ខ្លួនឈឺ ហើយត្រូវទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ។ក្រោយមក មន្ត្រីប៉ូលិសក្នុងតំបន់ក៏បានធ្វើការពិនិត្យមើលជុំវិញផ្ទះរបស់នាង ក៏បានឃើញខ្មោចឆ្មា អាចម៍កណ្ដុរ
ហើយនិងកន្លែងនៅលើឥដ្ឋ ដែលជាកន្លែងស្ត្រីរងគ្រោះដេក ។នៅពេលរកឃើញនាង សក់របស់ Nadezhda ឡើងដាញ់ ហើយត្រូវបានឲ្យដឹងថា នាងមិនបានងូតទឹកអស់ពេលជាង ១០ ឆ្នាំហើយ ។
ប្រភព pressnews