ព្រឺក្បាលខ្ញាក សង្ស័យថា ផ្ទះរបស់ខ្លួនមានព្រលឹងខ្មោច ក៏តម្លើងកាមេរ៉ាឃ្លាំមើល លទ្ធផលពិតជា… គួរឲ្យខ្លាច (មានវីដេអូ)
តាមរយះសារព័ត៌មានបរទេសមួយបានធ្វើការរៀបរាប់ឲ្យដឹងថា មានរឿងហេតុដ៏ព្រឺរោមមួយ ខាងក្រោមជារឿងរ៉ាវមួយ លោក Robert អាយុ ៥៤ឆ្នាំ និងភរិយាឈ្មោះ Pauline រួមទាំងកូនប្រុស Barry រស់នៅក្នុងផ្ទះមួយត្រូវបានសាងសង់មុននេះ ៣៣ឆ្នាំ (គាត់ទើបមករស់នៅបាន ១០ឆ្នាំ) ។
គួររំលឹកថា ចាប់ផ្តើមពី ៦ឆ្នាំមុនម្លេះ ក្រុមគ្រួសារទាំងមូលសុទ្ធសឹងទទួលនូវអារម្មណ៍ចម្លែកៗនៅក្នុងផ្ទះរបស់ពួកគេ ។ Barry ឲ្យដឹងថា គាត់តែងឮស្នូរសំឡេងសន្ទនានៅក្នុងបន្ទប់ ប៉ុន្តែពេលចូលទៅពុំឃើញមានអ្នកណាសោះ ។ភាពមិនប្រក្រតី ដែលសមាជិកគ្រួសារតែងបានជួបធ្វើឲ្យពួកគេសម្រេចចិត្តតម្លើងកាមេរ៉ាគ្រប់កន្លែង ដើម្បីឲ្យដឹងកាន់តែច្បាស់។
ជាលទ្ធផលគឺឃើញ ស្រមោលខ្មៅចលនាក្នុងផ្ទះ។ ចាប់ពីពេលនោះមករឿងរ៉ាវនេះបែកធ្លាយចេញជាហេតុធ្វើឲ្យអ្នកជិតខាងនិងមិត្តភក្តិពុំសូវហ៊ានមកដូចមុនៗទៀត ។Barry តែងឃើញស្រមោលខ្មៅចលនាក្នុងផ្ទះ ហើយពេលខ្លះនៅកណ្តាលយប់ គាត់តែងឮស្នូរចម្លែកៗធ្វើឲ្យមានសភាពភ័យខ្លាចយ៉ាងខ្លាំង ។ ឪពុកម្តាយលោកក៏ដូចគ្នាដែរ ។
បន្ថែមលើកនេះទៅទៀតគឺរឿងរ៉ាវចម្លែកកើតឡើងកាន់តែច្រើនពួកគេបានតម្លើងកាមេរ៉ាតាមដាន ហើយអ្វីៗដែលគេបានឃើញអ្នកណាៗក៏ចៀសមិនផុតពីព្រឺរោមដែរ ។ ចុះចំណែកប្រិយមិត្តវិញ? យល់យ៉ាងដែរ ?តោះយើងនាំគ្នាទស្សនាខ្សែវីដេអូពីហេតុការណ៍កើតឡើងក្នុងផ្ទះនេះ!
តោះយើងនាំគ្នាទស្សនាខ្សែវីដេអូពីហេតុការណ៍កើតឡើងក្នុងផ្ទះនេះ!