មួយប្រយោគនេះ រំភើបណាស់!!! ទោះនាងពិការក៏ដោយ “ខ្ញុំស្រលាញ់នាងដោយស្មោះ មិនមែនឃើញតែរូបកាយ នោះឡើយ!”

ប្រទេសថៃ៖ មានការស៊ែរ រឿងរ៉ាវដ៏សែនរំភើបចិត្ត សម្រាប់អ្នកដែលបានទស្សនារូបភាពទាំងនេះ ដោយមានហ្វេសប៊ូកឈ្មោះ “พรเทพ จันทร์แย้ม” ដែលរូបភាពរបស់គាត់ កំពុងតែនាំគូរអនាគតរបស់គាត់ ដែលពិការជើង ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅឯសាលាសង្កាត់ ដែលគាត់កំពុងតែរស់នៅ ស្ថិតនៅក្នុងខេត្តត្រាំង ហើយរូបភាពទាំងនោះ ត្រូវបានគេស៊ែរតៗគ្នាជាច្រើន ព្រមទាំងការជូនពរ និងអបអរដល់គូរស្នេហ៍ថ្មីថ្មោងនេះ យ៉ាងច្រើនផងដែរ ។

តាមការផ្តល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន លោក ផនថេប ចាន់យែម ហៅក្រៅថា ណូរ អាយុ២២ឆ្នាំ បានប្រាប់ថា គាត់រស់នៅទីរួមខេត្តត្រាំង ហើយរូបគាត់បាននាំអនាគតប្រពន្ធរបស់គាត់ ឈ្មោះ ផេច រមណី ហៅក្រៅថា យុគ អាយុ២២ឆ្នាំ ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់នៅសង្កាត់/ខេត្តត្រាំង ។

លោកបន្តថា ទោះបីជាពួកយើង ជាបុគ្គលិករោងចក្រយ៉ាងណាក៏ដោយ ពួកយើងបានស្រលាញ់គ្នា នៅកន្លែងធ្វើការតែមួយ។ លោក ណូរ បាននិយាយទៀតថា គាត់បានស្រលាញ់គ្នា អស់រយៈពេលពីរបីខែមកហើយ ពេលនេះគាត់ជាអ្នកចិញ្ចឹម បីបាច់អូន យុគ ព្រោះនាងកំពុង តែហ្វឹកហាត់ការងារនៅឡើយ ដោយហេតុតែនិស្ស័យគាត់ និងនាងដូចគ្នា បានធ្វើឲ្យគាត់មានអារម្មណ៍ថាអាណិតស្រលាញ់ ព្រោះតែនាងមានអត្តចរិកល្អ ជាមនុស្សឧហ្សាហ៍ព្យាយាម ទើបគាត់សម្រេចចិត្តរៀបការជាមួយ។

គាត់បានបន្តទៀតថា ដោយសារតែជើងរបស់នាង ពិការរហូតដល់កាត់ ត្រឹមប្រអប់ជើងចេញ កាលពីកន្លងមកនេះ នាងបានយំ និងបាក់ទឹកចិត្តយ៉ាងខ្លាំង គួរឲ្យអាណិតជាទីបំផុត ។

លោកណូរ បានបន្តទៀតថា ដំបូងៗមិត្តស្រីរបស់គាត់ បានគិតថាគាត់មិនរៀបការ ជាមួយនាងឡើយ នៅពេលដែលនាងជួប និងបញ្ហាបែបនេះ ហើយនាងក៏បានសួរសំណួរទៅគាត់ថា “មិនខ្មាសគេទេឬ ពេលដែលមានមិត្តស្រី ជាមនុស្សពិការដូច្នេះ?” រូបគាត់ក៏បាន ឆ្លើយប្រាប់នាងវិញថា “បងស្រលាញ់អូនដោយចិត្ត មិនដែលខ្មាសនរណាម្នាក់ឡើយ បងស្រលាញ់មនុស្សដោយចិត្តខាងក្នុង មិនស្រលាញ់តែសំបកក្រៅនោះឡើយ!!!” ហើយគាត់មិនបាន សុំសន្យាអ្វីនោះឡើយ គ្រាន់តែសុំមើលថែរូបនាង ឲ្យអស់ពីកំលាំងកាយរបស់គាត់ ។

ក្រោយពីនាងត្រូវចូលមន្ទីរពេទ្យ ត្រូវបង់ថ្លៃថ្នាំពេទ្យ ចំនួន៤ម៉ឺនបាត តែសំណាងល្អ គាត់មានប្រាក់សន្សំខ្លះ នៅសល់១០ម៉ឺនបាត ដើម្បីជួយចេញថ្លៃពេទ្យឲ្យនាង ។ ចំណែកមិត្តស្រីរបស់គាត់វិញ ក្រោយពីបានស្តាប់សម្តី របស់អនាគតប្តីនាងហើយ ស្រាប់តែស្រក់ទឹកភ្នែកបន្តិចម្តងៗ ហើយបានរៀបរាប់ប្រាប់ថា ដំបូងនាងមិនបានគិតថា រូបគាត់ពិតជាស្រលាញ់រូបនាង ពិតប្រាកដឬយ៉ាងណានោះឡើយ តែពេលស្គាល់គ្នាខ្លាំងទៅ ទើបដឹងថា គាត់ជាមនុស្សល្អ ឧស្សាហ៍ព្យាយាម មានទំនួលខុសត្រូវក្នុងការងារ ហើយខ្លួនក៏មានអារម្មណ៍ ទុកចិត្តលើរូបគាត់ ហើយបានសម្រេចិត្ត ផ្ញើជីវិតលើរូបគាត់តរៀងទៅ ៕

Leave a Reply

Your email address will not be published. Required fields are marked *