ស្គាល់គ្នាតាមInstargramណាត់ជួបគ្នាចុះណាត់ជួបគ្នាឡើង ក៏បង្កើតបានទៅជាស្នេហា ចុងក្រោយត្រូវខាងប្រុសក្អួតឈាម…

ជារឿងពិតដែលកើតមាននៅក្នុងខេត្តបាត់ដំបង កាលដើមឡើយមានបុរសម្នាក់ឈ្មោះ ភក្តី រស់នៅខេត្តបាត់ដំបង មានជីវភាពធូរធារនិងមានរូបរាងសង្ហារ ប៉ុន្តែនៅពីក្រោយខ្នងបុរសរូបនេះគ្រប់គ្នាមិនបានដឹងឡើយ! ថាគេម្នាក់នេះជាព្រាននារីមុខស្រស់ដែលបានបោកនារីជាច្រើននាក់ឲ្យលង់ខ្លួនលង់ប្រាណដោយសារគេ ជាទម្លាប់បុរសរូបនេះនៅពេលដែលបានអ្វីៗទាំងអស់ពីនារីដែលខ្លួនដែលកំពុងទាក់ទងគ្រប់អស់ហើយរូបគេក៏បានបោះបង់នារីនោះរួចរូបគេបានរត់ភាសខ្លួនចេញពីស្រុកមួយទៅស្រុកផ្សេងមួយទៀតដើម្បីការពារខ្លួនកុំឲ្យប៉ូលីសចាប់យកទៅដាក់ទោស។ ប៉ុន្មានឆ្នាំក្រោយមកបុរសម្នាក់នេះក៏បានត្រឡប់ចូលមកស្រុកវិញ ហើយគេក៏បានស្គាល់នារីម្នាក់តាមInstargram ដែលនារីនោះមានឈ្មោះថា ស្រីនាថ រស់នៅខេត្តបាត់ដំបង ជាកូនអ្នកមាននិងមានសម្រស់ស្រស់ស្អាតខុសពីនារីមុនៗដែលភក្តីបានស្គាល់ពីមុន។ ភក្តីក៏ចាប់ផ្តើមប្រតិបាត់ការណ៍ការងាររបស់គេម្តងទៀត ដោយណាត់ជួបស្រីនាថនៅហាងកាហ្វេមួយកន្លែង ពេលទៅដល់ហាងកាហ្វេនោះភក្តីក៏បាននិយាយពាក្យសម្តីនិងកាយវិកាទន់ភ្លន់ទៅនិងស្រីនាថប្រៀបដូចជាសុភាពបុរសហើយក៏បានសួរស្រីនាថថាចង់ញាំអ្វីចាំខ្ញុំកម្មង់ឲ្យរួចស្រីនាថក៏បានប្រាប់ថានាងយកកាហ្វេទឹកដោះគោព្រិល បន្ទាប់មកភក្តីក៏បានដើរទៅកម្មង់កាហ្វេឲ្យស្រីនាថ ពេលកាហ្វេធ្វើហើយរួចរាល់ភក្តីក៏បានកាន់យកទៅឲ្យស្រីនាថដោយផ្ទាល់ដៃ ស្រីនាថឃើញកាយវិការបស់ភក្តីបែបនេះនាងក៏ចាប់ផ្តើមមានអារម្មណ៍ចាប់លើភក្តីម្តងបន្តិចៗ បន្ទាប់មកពួកគេទាំងពីរនាក់ក៏បានជជែកគ្នាលែងពីរឿងផ្សេងៗ

លុះបានបន្តិចភក្តីក៏ចាប់ផ្តើមនិយាយពាក្យសម្តីផ្លែផ្កាបែបញ៉ែញ៉ងទៅស្រីនាថពេលនោះស្រីនាថនាងមានអារម្មណ៍អៀននិងភក្តីជាខ្លាំង រួចភក្តីបាននិយាយអួតពីខ្លួនថាគេមិនដែលធ្លាប់មានសង្សារពីមុនទេគេចង់មានស្នេហាណាស់ប៉ុន្តែគ្មានអ្នកណាស្រលាញ់ និយាយចុះនិយាយឡើងស្រីនាថក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ភក្តីបាត់ទៅហើយ បន្ទាប់មកពួកគេទាំងពីរនាក់បានសួរពីចិត្តគ្នាទៅវិញទៅមក ហើយក៏បានជាប់ចិត្តគ្នារួចក៏ក្លាយទៅជាសង្សារ ពិតជាអស្ចារ្យមែនត្រឹមតែមួយថ្ងៃសោះភក្តីអាចយកស្រីនាថធ្វើជាសង្សារត្រឹមតែមួយប្រប្រិចភ្នែកនេះបានសមនិងទទួលឈ្មោះជាព្រាននារីមែន។ ថ្ងៃបន្ទាប់ភក្តីក៏បបួលស្រីនាថទៅដើរលេងនៅចំការផ្ការមួយកន្លែង ស្រីនាថមិនគិតច្រើនក៏យល់ព្រមទៅជាមួយភក្តីតែម្តង ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហានាក់ទាំងពីរកាន់តែស្អិតល្មួលទៅ! ថ្ងៃមួយភក្តីបានបបួលស្រីនាថទៅមើលកុនគូរស្នេហ៍មួយកន្លែង ស្រីនាថមិនបានគិតច្រើននាងក៏បានយល់ព្រមទៅជាមួយភក្តីតែម្តង ពេលទៅដល់ក្នុងកន្លែងមើលកុននោះគឺៗងងឹតណាស់ហើយស្ងាត់ទៀត! រឿងក៏ចាប់ផ្តើមចាក់ពួកគេក៏បានអង្គុយមើលរឿង លុះមើលបានបន្តិចភក្តីក៏បាននិយាយលួងលោមស្នេហាស្រីនាថ រួចក៏សុំស្រីនាថរួមស្នេហាជាមួយគ្នាប៉ុន្តែត្រូវស្រីនាថបដិសេដមិនយល់ព្រមនូវអ្វីដែលភក្តីសុំ ភក្តីដឹងស្ថានភាពក៏និយាយបំវែងដានថា មិនមែនដូចអ្វីដែលអូនគិតទេគិតទេ គឺបងចង់និយាយថាយើងនិងសាងស្នេហាជាមួយគ្នាដល់ថ្ងៃចូលរោងការ ស្រីនាថឮបែបនេះក៏បានធូរចិត្តព្រោះនាងគិតថានាងគិតខុសមកលើភក្តី បន្ទាប់ពីរឿងបានចាក់ចប់ពួកគេទាំងពីរក៏បានត្រឡប់ទៅផ្ទះរៀងៗខ្លួន។នៅវាលាពេលយប់ភក្តីក៏បានខលទោនិយាយសុំទោសស្រីនាថពីរឿងថ្ងៃមិញ ដោយប្រាប់ស្រីនាថថាខ្លួននិយាយខុសធ្វើឲ្យស្រីនាថយល់ច្រលំនិងធ្វើឲ្យស្រីនាថភ័យ!

ការជជែកគ្នាក៏បានបញ្ចប់ពួកគេក៏បានចូលគេងរៀងខ្លួន។ លុះថ្ងៃបន្ទាប់ភក្តីក៏បានចាប់ផ្តើមរៀបគំរោងបម្រង់និងដាក់ថ្នាំស្រីនាថឲ្យសន្លប់ រួចចាប់ផ្តើមធ្វើប្រតិបាត់ការណ៍័ ភក្តីក៏បានណាត់ស្រីនាថទៅរោងកុននោះម្តងទៀតស្រីនាថយល់ព្រមរួចពួកគេទាំង២បានទៅដល់រោងកុននោះម្តងទៀត ពេលទៅដល់រោងកុនភ្លាមរឿងក៏ចាប់ផ្តើមចាក់ ភក្តីក៏ចាប់ផ្តើមនិយាយសម្តីសាងសងស្នេហាដូចរាល់ដងនិយាយចុះនិយាយឡើងស្រីនាថក៏បានភ្លេចខ្លួនឈ្លាតឲកាសភក្តីមិនបង្អង់យូរក៏បានចាប់ស្រីនាថដាក់ថ្នាំឲ្យសម្លប់រួចអាននិងប្រតិបាត់ការណ៍ សកម្មភាពដែលគេកំពុងធ្វើត្រូវបានកាមេរ៉ាសុវត្ថិភាពថតបានថៅកែរោងកុនឃើញបែបនិងមិនបង្អង់យូរក៏បានទូរស័ព្ទទៅប៉ូលីសដើម្បីយកពួកទៅផ្តល់មេរៀន មួយសន្ទុះក្រោយប៉ូលីសក៏បានមកដល់កន្លែងរោងកុននោះថៅកែក៏បាននាំប៉ូលីសទៅបន្ទប់ដែលភក្តីនិងស្រីនាថកំពុងនៅក្នុងនោះ លុះទៅដល់បន្ទប់ភ្លាមប៉ូលីសក៏បានចាប់ខ្លួនភក្តីយកទៅប៉ុស្តិ៍ចំណែកស្រីនាថវិញត្រូវបញ្ជូនទៅមន្ទីពេទ្យដើម្បីឲ្យគ្រូពេទ្យលាងថ្នាំសណ្តំដែលភក្តីបានដាក់និងខលហៅឪពុកម្តាយរបស់ស្រីនាថមកមើល។ ចំណែកភក្តីវិញគេមានអារម្មណ៍ខកយ៉ាងខ្លាំងនៅពេលដែលគេរៀបគម្រងនិងរួមស្នេហាជាមួយរីនាថទៅហើយតែបែត្រូវប៉ូលីសមកចាប់បានទៅវិញ ទៅដល់ប៉ុស្តិ៍ប៉ូលីសភ្លាមភក្តីក៏បានជួបនិងប៉ូលីសដែលបានតាមចាប់ខ្លួនភក្តីកាលពីប៉ុន្មានឆ្នាំមុន នេះពិតជាកម្មហើយដែលត្រូវទទួលទោសនិងសងកំហុសដែលខ្លួនបានធ្វើ ប៉ូលីសបានឲ្យកូនក្រុមចាប់ភក្តីដាក់គុកគ្មានថ្ងៃចេញ។
តម្លៃអប់រំនៃរឿង:គេចង់ឲ្យយើងរៀនប្រព្រឹត្តនូអំពើល្អ ចង់ឲ្យយុវននិងយុវនារីមិនឲ្យប្រព្រឹត្តអ្វីដែលខុសពីប្រពៃណី និងរៀនទទួលនូវកំហុសដែលយើងសាងកុំចាំដល់គេចាប់បានទើបដឹងងងខ្លួនន។

Leave a Reply

Your email address will not be published. Required fields are marked *