“ម៉ែ កូនមានផ្ទៃពោះ ជាមួយគេហើយ” សម្តីប៉ុន្មានម៉ាត់របស់កូនស្រី ធ្វើឲ្យម្តាយស្រក់ទឹកភ្នែក ស្ទើរគាំងបេះដូង

នារីស្រស់ស្អាតម្នាក់ ដោយសារតែចង់សាកចិត្តម្តាយ ក៏បានរៀបចំបង្កប់កាម៉េរ៉ា ដើម្បីថតពីសកម្មភាព ចង់ដឹងថា តើអារម្មណ៍របស់ម្តាយយ៉ាងណា នៅពេលដែលឮកូនស្រីប្រាប់ថា “មានផ្ទៃពោះ”។

គ្រាន់តែដល់ម៉ោងភ្លាម នាងក៏បានហៅម្តាយ ឲ្យមកអង្គុយនៅលើគ្រែ ជាមួយគ្នាដោយប្រាប់ម្តាយថា កូនស្រីចង់និយាយជាមួយម្តាយ រឿងសំខាន់មួយ។ នៅពេលនោះ ម្តាយរបស់នាង មានអារម្មណ៍ថា ចម្លែកខុសធម្មតា ព្រោះកូនស្រីមិនដែលបែបនេះ ពីមុនមកទេ ។ បន្ទាប់ពីម្តាយ ឡើងមកអង្គុយលើគ្រែហើយ កូនស្រីបានសារភាពប្រាប់ម្តាយរបស់ខ្លួន តាមត្រង់ថា «ម៉ាក់ ! កូនមានផ្ទៃពោះ តើគិតយ៉ាងម៉េចទៅ… តើគួរយកចេញ ឬយ៉ាងណា? កូនចង់ស្លាប់ ព្រោះខ្មាស់គេណាស់? »… ឱ្យកូនសុំទោស ម៉ាក់ៗ!!

បើតាមការទស្សនាក្នុងឃ្លីបវីដេអូ យើងឃើញថា កូនស្រីឈ្មោះ ឡេង អាយុ ១៦ឆ្នាំ បានយំរៀបរាប់ សារភាពប្រាប់ម្តាយនូវកំហុសទាំងឡាយ ដែលនាងបានធ្វើ ជាមួយទឹកភ្នែក និងវិប្បដិសារី ដែលបណ្តាលមកពីការ មិនស្តាប់ដំបូន្មានរបស់ម្តាយ។

កូនស្រីបានសួរម្តាយថា «ឧបមា ខ្ញុំមានអីៗជាមួយសង្សារ តើគេស្រឡាញ់យើងទ្វេដងទេ? ម្តាយឆ្លើយថា «ស្រឡាញ់មិនស្រឡាញ់ វាមិនពាក់ព័ន្ធនឹងរឿងមានអីៗទេ!» ។

បន្ទាប់ពីចូលសាច់រឿង កូនស្រីក៏ចាប់ផ្តើម និយាយប្រាប់ម្តាយតាមត្រង់ថា «ខ្ញុំបានរួមភេទជាមួយគេហើយ» ។ «ហេតុអីក៏ធ្វើបែបនេះ ឡេង ?» សំឡេងម្តាយតឹងឡើង…។ «ម៉ាក់! ខ្ញុំចង់ប្រាប់រឿងមួយ ម៉ាក់កុំខឹងនឹងកូនណា៎!, កូនស្រីចាប់ផ្តើមយំព្រមទាំងលើកដៃសំពះម្តាយ «ខ្ញុំមានផ្ទៃពោះ ខ្ញុំអត់បានការពារ…, ម៉ាក់! កូនសុំទោស!» ។ ម្តាយសួរទៅវិញថា «ធ្វើយ៉ាងម៉េចទៅ?»។ «ខ្ញុំអត់ដឹងទេ ម៉ាក់ជួយគិតខ្ញុំផង ធ្វើម៉េចល្អ, កូនមិនហ៊ានទៅសាលាទេ កូនខ្មាស់គេ» ។ «ម៉ាក់ប្រាប់ហើយ ហេតុអីមិនការពារ…» ។ «ខ្ញុំចង់យកចេញ…», «ឯងយកចេញវាបាប», «ម៉ាក់ ! កូនសុំទោស ដែលខ្ញុំមិនមែនជាកូនល្អរបស់ម៉ាក់…» នាងយំកាន់តែខ្លាំង «កូនធ្វើឱ្យម៉ាក់អស់សង្ឃឹមច្រើនលើកមកហើយ» នាងរំកិលទៅឱបម្តាយ «ម៉ាក់ កូនសុំទោស កូនមិនដឹងធ្វើយ៉ាងម៉េចទេ កូនចង់ស្លាប់» ។ ម្តាយយំខ្សឹកខ្សួល រួចស្រវារឱបកូន កូនស្រវារឱបម្តាយ «ទេ ឯងមិនត្រូវស្លាប់ទេ, ដើម្បីបុរសនោះ ស្លាប់ធ្វើអី! » ។

នេះជាឈុតឆាករបស់ក្រុមការងារ «ពញ្ញាក់អារម្មណ៍» មួយ ដើម្បីបញ្ជាក់ពីទឹកចិត្តរបស់អ្នកម្តាយ ទាំងឡាយចំពោះកូន នៅពេលកូនជួបបញ្ហា ម្តាយនៅតែជាអ្នកជួយដោះស្រាយ ។ យើងជឿជាក់ថា ឃ្លីបនេះ នៅពេលមនុស្សទាំងឡាយ បានទស្សនាហើយ នឹងស្រក់ទឹកភ្នែក ក្តុកក្តួល ព្រោះនេះគឺជាទឹកភ្នែក នៃក្តីស្រឡាញ់ និង ក្តីបារម្ភនៅលាយជាមួយគ្នា ហើយនេះក៏តំណាងឲ្យ បេះដូងរបស់អ្នកម្តាយទាំងឡាយ ទោះកូនដើរផ្លូវខុស កូនមានកំហុសឆ្គង ច្រើនបែបណាក៏ដោយ កូនមានទុក្ខប៉ុនណា ក៏ជាទុក្ខរបស់ម្តាយ ច្រើនរយដងទ្វេគុណ និង តែងសណ្តោសប្រណីចំពោះកូនជានិច្ច… ហើយវីដេអូនេះ ក៏ចង់សំដៅដល់ការអប់រំ ដល់កូនៗទាំងឡាយ ដល់យុវវ័យទាំងអស់ ធ្វើអ្វីក៏ដោយត្រូវគិតដល់ បេះដូងឪពុកម្តាយ ត្រូវគិតដល់ទុក្ខកង្វល់ អ្នកមានគុណ និង ចេះគិតពីអនាគតរបស់ខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares