សំណាងដូចធ្លាក់ពីលើមេឃចឹង!!! អ្នកនេសាទម្នាក់ ចាប់បានអណ្តើកយក្សសមុទ្រ ទំងន់៧០០គីឡូក្រាម (មានវីដេអូ)
កាលពីពេលថ្មីៗនេះ គេហទំព័រមួយឈ្មោះ The Independent បានចុះផ្សាយ ពីហេតុការណ៍ ដ៏ភ្ញាក់ផ្អើលមួយ ដោយប្រជានេសាទ បានប្រទះឃើញសព របស់សត្វអណ្តើកយក្សមួយក្បាល ដែលមានប្រវែង២ម៉ែត្រ និងទំងន់ជាង៧០០គីឡូក្រាម ហើយនេះក៏ជាលើកទី២ដែរ ដែលសត្វអណ្តើកយក្សសមុទ្រនេះ បានអណ្តែតមកទើ លើឆ្នេរកោះមួយកន្លែង ស្ថិតនៅក្នុងក្រុងកាឡេយ៉ា ភាគខាងជើងប្រទេសអេស្ប៉ាញ។
តាមរយៈវីដេអូឃ្លីបនេះ ក្រុមអាជ្ញាធរបាន ប្រើរថយន្តស្ទូច ដើម្បីលើកសព របស់សត្វអណ្តើកយក្សនេះ ចេញពីឆ្នេរសមុទ្រ ដើម្បីយកទៅដាក់លើរថយន្ត ដឹកទំនិញមួយគ្រឿង។ តែទោះជាយ៉ាងណា ក៏នៅមិនទាន់ មានប្រភពព័ត៌មានណាមួយ បានចុះផ្សាយពីមូលហេតុ ដែលបណ្តាលឲ្យសត្វ អណ្តើកយក្សដ៏ធំ មួយក្បាលនេះងាប់នោះឡើយ ។
បើតាមការបង្ហាញពីអ្នកជំនាញ បានឲ្យដឹងថា អណ្តើកសមុទ្រប្រភេទនេះ គឺជាសត្វសមុទ្រយក្ស ដែលមានទំហំធំបំផុត ក្នុងចំណោមប្រភេទ សត្វអណ្តើកនៅលើពិភពលោក ព្រមទាំងបញ្ជាក់ថា វាជាប្រភេទសត្វមួយប្រភេទ ដែលអាចមុជក្នុងទឹក បានជំរៅជ្រៅជាងគេផងដែរ។
បើយោងតាមប្រភព ពីក្រុមអ្នកវិទ្យាសាស្តរ ខាងសត្វសមុទ្រ បានឲ្យដឹងថា សត្វអណ្តើកប្រភេទនេះ កាលពី២ពាន់ឆ្នាំកន្លងទៅ មាននៅសល់ត្រឹមតែ១០ក្បាលប៉ុណ្ណោះ ហើយពួកវាតែងតែចូលចិត្ត ទៅរស់នៅក្នុង មហាសមុទ្រភាគខាងត្បូង ឬ ទ្វីបអាហ្វ្រិកខាងត្បូង ៕
ប្រភពដកស្រង់ពី៖ The Independent