គូរស្នេហ៍មហាស៊យ!!! កំពុងតែផ្អែមមាត់ក្នុងអាងទឹក ស្រាប់តែក្រពើ១ក្បាល ចុះទៅដេញត្របាក់ខាងស្រី…. (មានវីដេអូ)

វីដេអូឃ្លីបមួយ បានបង្ហាញពីហេតុការណ៍ដ៏កម្រ និងភ្ញាក់ផ្អើល ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ស្ទើរតែមិនជឿ និងហួសចិត្តយ៉ាងខ្លាំង។

ក្នុងវីដេអូឃ្លីបដ៏ខ្លីនោះ បានបង្ហាញពីគូរសង្សារ១គូរ កំពុងតែអីៗជាមួយគ្នា នៅក្នុងអាងហែលទឹក យ៉ាងផ្អែមល្អែម និងមានសេចក្តីសុខ ស្រាប់តែលេចចេញក្រពើ ១ក្បាល បានវាយ៉ាងលឿន លោតចូលក្នុងអាងទឹក ដែលគូរស្នេហ៍ទាំង២ កំពុងតែសារសងគ្នា ។

គ្រាន់តែឃើញក្រពើចុះក្នុងអាងហែលទឹកភ្លាម ភាគីខាងស្រីបានស្រែកយ៉ាងខ្លាំង ក្នុងសភាពភ័យតក់ស្លុត ជាពន់ពេក ឲ្យគេជួយ។ ចំណែកក្រពើវិញ ពេលចុះទឹកភ្លាម ស្រាប់តែដេញត្របាក់តែខាងស្រី អត់ខ្វល់ពីខាងប្រុសឡើយ ។

ក្រោយពីកើតហេតុនេះ មានបុរសម្នាក់ បានចូលទៅជួយទាញខាងស្រី ចេញពីមាត់ក្រពើ ហើយឡើងពីអាងហែលទឹក ផុតពីគ្រោះថ្នាក់ ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើសត្វក្រពើនោះ ចេញមកពីប្រភពណានោះទេ ហើយក៏មានអ្នកសន្និដ្ឋានថា អាចជាការលេងសើច របស់មិត្តភក្តិជនរងគ្រោះ ក៏ថាបាន៕

Leave a Reply

Your email address will not be published. Required fields are marked *

shares