ថោកហួស!! ថៅកែប្រុសលូកលាន់ ស្ទាបអង្អែលរាល់ថ្ងៃ… ខឹងពេកមិនដឹងធ្វើម៉េច លួចដាក់កាម៉េរ៉ាថត បង្ហោះផ្អើលហ្វេសប៊ូក (មានវីដេអូ)

កាលពីពេលថ្មីៗនេះ មានការស៊ែរវីដេអូឃ្លីបមួយ នៅលើគេហទំព័រហ្វេសប៊ូក ឈ្មោះ TULFO NEWS ដោយមានវីដេអូ រូបភាព ខណៈដែលស្ត្រីអ្នកបំរើតាមផ្ទះម្នាក់ កំពុងតែចំអិនម្ហូបអាហារ ឲ្យម្ចាស់ផ្ទះជាថៅកែរបស់ខ្លួន ស្រាប់តែបុរសជាថៅកែ បានដើរចូលមកក្នុងផ្ទះបាយស្ងាត់ៗ ព្រមទាំងព្យាយាម លូកស្ទាបអង្អែល ដងខ្លួនរបស់នាង ពីលើដល់ក្រោម ទោះជានារីអ្នកបំរើ ព្យាយាមរើបំរះ និងដើរចេញយ៉ាងណាក៏ដោយ។


បុរសរូបនោះ បានព្យាយាមលូកលាន់ នារីអ្នកបំរើ ជាច្រើនលើកច្រើនសារ រហូតដល់នាងទ្រាំលែងបាន នូវទង្វើដ៏អសីលធម៌របស់ ថៅកែប្រុសរូបនោះ នាងក៏បានសម្រេចចិត្ត លួចដាក់កាម៉េរ៉ាថតសកម្មភាព ដ៏គួរឲ្យខ្មាសអៀននោះទុក រួចហើយនាងក៏បង្ហោះ ចូលទៅក្នុងបណ្តាញសង្គមជាច្រើន ជាពិសេសបណ្តាញសង្គមហ្វេសប៊ូក ។

បន្ទាប់ពីបង្ហោះវីដេអូឃ្លីបនោះ មានមនុស្សជាច្រើន បានប្រតិកម្មទៅនិងសកម្មភាព រំលោភសិទ្ធិស្ត្រីរបស់ថៅកែ ប្រុសរូបនោះ ហើយក៏មានសារព័ត៌មានល្បីៗជាច្រើន បានយកទៅចុះផ្សាយល្បីពេញស្រុកផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares