អត់ខ្វល់!! រឿងគេជេរនិងគ្រោះថ្នាក់ ទុកមួយឡែកសិន សំខាន់អូនចង់ដេកលើម៉ូតូឲ្យសង្ហា… (មានវីដេអូ)

ប្រទេសថៃ៖ ហ៊្វេសប៊ុក ឈ្មោះ Pageclips v2 បានស៊ែរវីដេអូ ហេតុការណ៍ដ៏គួរអោយគ្រោះថ្នាក់មួយ ដែលបានបង្ហាញពីយុវតីម្នាក់ ជិះម៉ូតូនៅលើផ្លូវ ដោយនាងបានបើក ល្បឿនលឿនគួរសម មិនតែប៉ុណ្ណោះ នាងបានធ្វើស្តាយដេកពីលើម៉ូតូ នោះទៀតផង ដោយមានមិត្តរបស់នាង បានជិះម៉ូតូតាមថតវីដេអូពីក្រោយផងដែរ។


គ្រាន់តែបង្ហោះវីដេអូឃ្លីបនេះភ្លាម ធ្វើអោយអ្នកលេងបណ្តាញសង្គម ជាច្រើននាក់ជេរ និងដាក់បណ្តាសារស្រីស្រស់នេះ ជាច្រើននាក់ផងដែរ ដោយពួកគាត់លើកឡើងថា ប្រសិនបើជួបគ្រោះថ្នាក់ មិនត្រឹមតែស្លាប់ខ្លួនឯងទេ អាចស្លាប់ ឬក៏នាំទុក្ខដល់អ្នកដែលមិនដឹងអីទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *