ព្រឺរោមខ្ញាក រឿងវិញ្ញាណស្រីម្នាក់ តាមរំខានបុរសម្នាក់រាល់យប់… ឆ្ងល់ពេក លួចបង្កប់កាម៉េរ៉ាថតទុក!!! ស្រាប់តែយកមកមើល ស្ទើលោះព្រលឹង!!!

ប្រទេសចិន៖ ចំពោះរឿងអបិយជំនឿ ខ្មោចព្រាយបិសាច សម័យនេះទៅហើយគ្មាននរណាជឿសោះឡើយ ព្រោះជាជំនឿអរូបិយ បូករួមវិទ្យាសាស្ត្រកាន់តែជឿនលឿនផងនោះ ធ្វើមនុស្សភាគច្រើនគិតថា វាជារឿងភូតកុហក ហួសសម័យទៅហើយ ។


តែទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រមួយចំនួន ក៏មានអំណះអំណាង ដើម្បីបញ្ជាក់ថា ពិតជាមានព្រលឹង និងវិញ្ញាណវិលវល់ ពិតប្រាកដមែន តាមរយៈការពិសោធន៍ផ្ទាល់ ដោយដាក់កាម៉េរ៉ាថត និងប្រើបច្ចេកវិជ្ជាដើម្បី ចាប់យកសម្លេងចម្លែក នៅទីកន្លែងស្ងាត់ជាដើម ។

ជាមួយគ្នានេះ យើងសូមលើកយកវីដេអូមួយ នៅក្នុងប្រទេសចិន ដែលបង្ហោះដោយបុរសម្នាក់ ឈ្មោះ ​Kung Siehong ដែលបានបង្ហាញពីការថតជាប់ខ្មោច ពេលដែលគាត់កំពុងតែដេក នៅលើគ្រែ។ ហេតុការណ៍នៅក្នុងវីដេអូនេះ បានកើតឡើងជាញឹកញាប់ និងជារៀងរាល់យប់ ពេលដែលរូបគេដេកម្នាក់ឯង ដូចជាមានវិញ្ញាណរបស់ស្រីម្នាក់ តែងតែមករំខាងគេជានិច្ច។ វីដេអូឃ្លីបរបស់គាត់ ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន បានយកទៅចុះផ្សាយព្រោងព្រាត និងបកស្រាយផ្សេងៗគ្នា ជាពិសេសពួកគេបាននិយាយថា បើមិនចង់ជឿក៏ពិបាក!!!។

សូមទស្សនាវីដេអូដូចខាងក្រោម ហើយសូមគិតពិចារណាទៅតាមការយល់ឃើញ របស់លោកអ្នក ព្រោះវាជារឿងអបិយជំនឿ តែក៏អាចកើតមាន នៅក្នុងប្រទេសមួយចំនួន ដែលកាន់សាសនាផ្សេងៗគ្នាផងដែរ ដោយមានមនុស្សមួយចំនួន បានអះអាងថា ធ្លាប់បានឃើញខ្មោចលង ដោយផ្ទាល់ភ្នែក តែបើនិយាយពីវិទ្យាសាស្ត្រវិញ វាគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ ៕

ដោយសារតែវីដេអូនៅក្នុងព័ត៌មានមួយនេះខុសគោលការហ្វេសប៊ុកនេះយើងសូមមិនធ្វើការបង្ហាញ

Leave a Reply

Your email address will not be published. Required fields are marked *