ឆ្ងល់ខ្លាំងពេក! ឃើញផ្ទះបាយរញ៉េរញ៉ៃ និងបាត់ម្ហូបរាល់ថ្ងៃ លួចដាក់កាមេរ៉ា ស្រាប់តែឃើញ….ព្រឺឆ្អឹងខ្នងខ្ញាក

រឿងហេតុនេះ បានកើតឡើង យូរដែរហើយ ដោយបុរសម្នាក់ មានការងឿងឆ្ងល់យ៉ាងខ្លាំង ពេលដែលគាត់ក្រោកពីដេក ស្រាប់តែឃើញផ្ទះបាយរបស់គាត់ រញ៉េរញ៉ៃពេញផ្ទះបាយ ជាពិសេសបាត់ម្ហូបជាច្រើន ដែលគាត់ដាក់នៅក្នុងទូរទឹកកក ហើយមុនដំបូងគាត់ស្មានថា ជាមិត្តស្រីរបស់គាត់ តែពេលសួរទៅមិត្តស្រីរបស់គាត់ នាងថាមិនបានធ្វើរឿងនេះនោះទេ។

វីដេអូឃ្លីបដែលមានអ្នកមើល រាប់លាននាក់នេះ បានថតទុកដោយបុរសម្នាក់ ដែលមានហ្វេសប៊ូកឈ្មោះ ចូ ខាមមីង រស់នៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ។ ដើម្បីចង់ដឹងការពិត គាត់ក៏សម្រេចចិត្ត លួចបង្កប់កាម៉េរ៉ា ក្នុងផ្ទះបាយរបស់គាត់ មួយយប់ទល់ភ្លឺ ។

ពេលព្រលឹមឡើង គាត់បានយកកាម៉េរ៉ាមកមើល ស្រាប់តែឃើញក្មេងស្រីម្នាក់ សក់វែងរញ៉េរញ៉ៃ បានចុះពីលើពិដានចង្ក្រានបាយរបស់គាត់ យ៉ាងប្រុងប្រយ័ត្ន និងស្ងាត់ស្ងៀមជាទីបំផុត ហើយបានទាញកៅអីថ្នមៗ ចុះមកបើកទូរទឹកកក និងយកចំណីអាហារញ៉ាំ ដោយមើលទៅនាងហាក់ដូចជា ឃ្លានអាហារខ្លាំងណាស់។ ជាការចៃដន្យ គាត់ក្រោកពីដេក ដើរចុះមកផឹកទឹក ស្រាប់តែក្មេងស្រីចម្លែកនោះ បានឮសម្លេងទាន់ ក៏រត់ពួនបាត់ទៅ ហើយបន្ទាប់ពីហូបទឹករួច គាត់ក៏ឡើងទៅបន្ទប់គេងវិញជាធម្មតា ។

ក្រោយពីបានមើលវីដេអូនេះរួច គាត់មានក្តីរន្ធត់យ៉ាងខ្លាំង និងមានការអាណិតក្មេងស្រីនោះ ហើយគាត់ក៏មិនបានខឹងសម្បារនិងនាងឡើយ ព្រោះនាងនៅក្មេង។ ក្នុងវីដេអូនោះផងដែរ គេក៏មានការសង្ស័យទៅលើ លោក ចូ ខាមមីង ដែលជាម្ចាស់វីដេអូឃ្លីបនេះ ថាគ្រាន់តែជាការសម្តែង ដើម្បីឲ្យវីដេអូរបស់គាត់ ល្បីនិងមានគេមើលច្រើនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា មានមនុស្សជាច្រើន បានសង្ស័យទៅលើវីដេអូនេះ ថាជាការសម្តែង តែក៏មានមនុស្សជឿទៅលើសកម្មភាព នៃវីដេអូឃ្លីបនេះផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *