ពុទ្ធោ!!! ចាប់បានកង្កែបយក្ស ទំងន់ជិត៦គីឡូក្រាម… អ្នកលេងហ្វេសប៊ូកថា កាត់ត??? តែសហគមន៍សត្វព្រៃ ចេញបកស្រាយថា ….

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី៣០ ឧសភា កន្លងទៅថ្មីៗនេះ កាសែត Fox News បានចុះផ្សាយរឿងដ៏ភ្ញាក់ផ្អើលមួយថា មានបុរសម្នាក់ ចាប់បានកង្កែបយក្ស១ក្បាល ហើយគាត់មានឈ្មោះ ម៉ាក់ខាស រែងគ័រ បានចេញទៅស្ទូចត្រី នៅក្នុងបឹងមួយកន្លែង ស្ថិតក្នុងក្រុងបេសវិល ភាគខាងត្បូងរដ្ឋតិចសាស់ ប្រទេសអាមេរិក ដោយរូបលោក បានទៅជាមួយឆ្កែចិញ្ចឹម១ក្បាល បំណងទៅស្ទូចត្រី តែសត្វឆ្កែររបស់គាត់ បែរជាទៅខាំចាប់បាន កង្កែបយក្ស១ក្បាល ទម្ងន់១៣ផោន ស្មើនិង ៥,៨៩គីឡូក្រាម ។


ក្រោយមកសហគមន៍ អ្នកប្រមាញ់សត្វព្រៃ (South Texas Hunting Association) បានបង្ហោះរូបភាព លោកម៉ាសខាស ក្នុងបណ្តាញសង្គមហ្វេសប៊ូករបស់ខ្លួន ដោយឈរក្បែរសត្វកង្កែបយក្សដ៏ធំនោះ ធ្វើឲ្យមានមនុស្សរាប់លាននាក់ មានការងឿងឆ្ងល់យ៉ាងខ្លាំង និងចោទជាសំណួរថា តើវាជារូបភាពកាត់ត ឬក៏ជារូបភាពពិតប្រាកដ ។

បន្ទាប់ពីធ្វើឲ្យមានការភ្ញាក់ផ្អើល ក្នុងបណ្តាញសង្គមរួចមក ក្រុមអ្នកការពារឧទ្យានជាតិសត្វព្រៃ បានចេញមកបកស្រាយ និងបង្ហាញយ៉ាងច្បាស់ថា រូបនេះនោះ គឺជារូបភាពពិតប្រាកដមែន វាមិនមែនជារូបភាពកាត់តនោះទេ ។

ទោះជារូបបុរសនោះ បានឈរដោយយកដៃរបស់គាត់ ទៅបាំងពីក្រោយសត្វកង្កែបនោះ យ៉ាងណាក៏ដោយ សត្វកង្កែបនោះពិតជាធំមែនទែន បើមិនបានឃើញនិងភ្នែក ពិតជាមិនជឿនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *