ទើបដឹង ពាក្យថា ប៉ា​ គឺ​ជា​ពាក្យ​បង្កប់​មួយ​ រវាង​នារី​បម្រើ​វ័យ​ក្មេង​ និង​ភ្ងៀវ​នៅ​​ហាងមួយកន្លែង…

ពាក្យ​ថា​ “ប៉ា” ​​គឺ​ជា​មួយ​ដែល​កំពុង​ពេញ​និយម ​ប្រើ​ជា​ខ្លាំង​ នៅ​ក្នុង​តំបន់​ភោជនីយដ្ឋាន​ និង​ក្លឹប​មួយ​កន្លែង​នៅ​ប្រទេស​ថៃ​ ឈ្មោះ​ថា​ “PaDe”​ ដោយ​ពាក្យ​នេះ​សំដៅ​លើ​ បុគ្គលិក​បម្រើ​នៅ​ទីនោះ​ជា​ពិសេស​គឺ​ នារី​វ័យ​ក្មេង​ហៅ​ទៅ​កាន់​ភ្ញៀវ​ អ្នក​មាន​អំណាច​ ឬ​ដែល​មាន​ប្រាក់​ច្រើន​ ជា​ដើម​។

ជា​ការ​ពិត​ណាស់​ពាក្យ​ “ប៉ា” ​មាន​ន័យ​​ពីរ​ខុស​គ្នា​ នៅ​ក្នុង​បរិបទ​ផ្សេង​គ្នា​ ប៉ុន្តែ​នៅ​ក្នុង​វិស័យ​កម្សាន្ត​ នៅ​ក្នុង​ហាង​នេះ​ គឺ​វា​មាន​ន័យ​ថា​ បើ​​ភ្ញៀវ​ណា​ដែល​ទំនង​ ជា​មាន​លុយ​ច្រើន​ នារី​ក្មេងៗ​ទាំង​នោះ​ហៅ​ពួក​គេ​ថា​ ប៉ា​ តែ​បើ​គ្មាន​វិញ​គឺ​ហៅ​ថា​ធម្មតា​ ទាំង​នេះ​មាន​ន័យ​យ៉ាង​ច្បាស់​ថា​ ពាក្យ​ថា​ប៉ា​ គឺ​ប្រើ​សម្រាប់​ការ​ដោះដូរ​អ្វី​ម្យ៉ាង ​ដែល​កត់​សំគាល់​ រវាង​ភ្ញៀវ​ និង​អ្នក​បម្រើ​។
លើស​ពី​នេះ​ទៀត​ ក្រៅ​ពី​ពាក្យ​ថា​ ប៉ា​ គឺ​នៅ​មាន​ពាក្យ​ជា​ច្រើន​ផ្សេង​ទៀត ​ដែល​គេ​និយម​ប្រើ​ដូច​ជា​ Pa Thep, ​Pa Tok​ និង​ Pa Ted​ ជា​ដើម​ បើ​សរុប​សេចក្ដី​មក​គឺ​ បុរស​​វ័យ​ចំណាស់​ទាំងឡាយ​ ដែល​​មក​ញឹកញាប់ ​គេ​ហៅ​ថា ​”ប៉ា”​ គឺ​ជា​ពាក្យ​គួរ​សម​របស់​បុគ្គលិក​ ​ដោយ​មិន​ចាំ​​បាច់ស្គាល់​ឈ្មោះ​​នោះ​ឡើយ​៕


nddjedmed/pics/save2-32.png” />

Leave a Reply

Your email address will not be published. Required fields are marked *