ល្បិចថោកទាប!!! យកកាម៉េរ៉ាទូរស័ព្ទ លួចថតក្រោមសំពត់ របស់នារីវ័យក្មេងម្នាក់… ប៉ូលិសតាមចាប់ខ្លួន (មានវីដេអូឃ្លីប)

ខេត្តឈៀងម៉ៃ ប្រទេសថៃ៖ ថ្មីៗនេះ ប៉ូលិសខេត្តឈាងម៉ៃ បានប្រជុំគ្នាជាបន្ទាន់មួយ ដើម្បីតាមចាប់ជនល្មើសម្នាក់ ដែលមានមាឌធំ សម្បុរខ្មៅស្រអែម ដោយសារបុរសម្នាក់នេះ បានយកកាម៉េរ៉ាទូរស័ព្ទ លួចថតពីក្រោមសំពត់ បរស់នារីម្នាក់ ដែលកំពុងស្វែងរកសៀវភៅ ក្នុងហាងមួយ នៅទីរួមខេត្តឈៀងម៉ៃ ។


ទន្ទឹមនិងហេតុការណ៍នេះផងដែរ ប៉ូលិសបានធ្វើការអំពាវនាវ ដល់សិស្សសាលាស្រីក្មេងៗ គួរប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះតែបច្ចុប្បន្នសម្បូរទៅដោយ ជនខិលខូច រោគចិត្ត ដែលចូលចិត្តថតខោក្នុងរបស់ស្រីៗ ទៅបំពេញកាមតណ្ហារបស់ខ្លួន ឬបង្ហោះក្នុងអ៊ីនធើណេត ដើម្បីធ្វើមុខជំនួញអនឡាញ ។ល។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅក្នុងសាលាដ៏ល្បីឈ្មោះ មួយកន្លែងក្នុងខេត្តឈៀងម៉ៃ ។ បើតាមការពិនិត្យមើលកាម៉េរ៉ាសុវត្ថិភាព បានឃើញបុរសជាជនល្មើស ពេលដែលឃើញក្មេងស្រីស្រស់ស្អាត ដើរចូលទៅរើសសៀវភាព ជនល្មើសក៏បានដើរទៅក្បែរ ហើយបានយកទូរស័ព្ទ ចុច Record Video ហើយបានក្តាប់ជាប់នៅនិងដៃ ហើយនៅពេលដែលនារីវ័យក្មេង កំពុងតែឈោងយកសៀវភៅ ភ្លេចខ្លួនបុរសរូបនោះ ក៏បានយកដៃដែលក្តាប់ទូរស័ព្ទនោះ ទៅស៊កពីក្រោមសំពត់ របស់ក្មេងស្រីរងគ្រោះ ។

កំឡុងពេលនោះ ជនល្មើសបានយកដៃរបស់ខ្លួន ធ្វើជារើសសៀវភៅនៅខាងក្រោមធ្នើរ តែតាមការពិត គេបានបង្កប់កាម៉េរ៉ាទូរស័ព្ទ ក្តាប់ជាប់ជាមួយផងដែរ ហើយបានបង្វិលចុះឡើងៗ ថតក្មេងស្រីម្នាក់នោះ បានយ៉ាងស្រួល ដោយនាងមិនបានដឹងខ្លួន ទាល់តែសោះ ។

បុរសដែលជាជនល្មើសនោះ មានអាយុប្រហែល៣០ឆ្នាំ ហើយបន្ទាប់ពីពិនិត្យភស្តុតាង កាម៉េរ៉ាសុវត្ថិភាពរួច ប៉ូលិសក៏បានបើកការស្រាវជ្រាវ និងប្រកាសតាមចាប់ខ្លួនជនល្មើសរូបនោះ យកមកផ្តន្ទាទោសតាមច្បាប់ អោយទាល់តែបាន ជាគំរូសម្រាប់មនុស្សរោគចិត្តដទៃទៀត ដែលចូលចិត្តថតខោក្នុងរបស់ស្រីៗ យកទៅធ្វើផ្តេសផ្តាស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *