ព្រឺក្បាលខ្ញាក!!! បាត់កូនតូចអាយុ១ឆ្នាំ រត់ទៅរកប៉ូលិសឲ្យជួយរក ចុងក្រោយរកឃើញកូន ដេកស្លាប់នៅក្រោម

ប្រទេសអាមេរិក៖ មានហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលគេមិនទាន់បានដឹង ពីមូលហេតុពិតប្រាកដនៅឡើយ ហើយហេតុការណ៍នេះ បានកើតឡើង កាលពីពេលថ្មីៗនេះ ដោយកាសែតដ៏ល្បីមួយ របស់អាមេរិកមួយ បានចុះផ្សាយថា មានស្ត្រីជាម្តាយម្នាក់ អាយុ៣០ឆ្នាំ បានបាត់កូនតូច អាយុ១ឆ្នាំ៤ខែ អស់រយៈពេល ជាង២០ម៉ោងមកហើយ ហើយបានប្តឹងទៅប៉ូលិស ។


ក្រោយពីទទួលបានពាក្យបណ្តឹង ពីរឿងបាត់កូនរបស់ស្ត្រីខាងលើ ប៉ូលិសបានមកត្រួតពិនិត្យ ជុំវិញបរិវេណផ្ទះ និងរុសរើមើលក្នុងផ្ទះ របស់ស្ត្រីជាម្តាយខាងលើ ហើយបានឃើញសម្រាម រាយប៉ាយពាសពេញខាងក្នុងផ្ទះ និងខាងក្រៅផ្ទះ។

បន្ទាប់ពីប៉ូលិសបានរើកកាយ គ្រាប់កន្លែងមក ក៏បានលើកសាឡុងអង្គុយមើល ស្រាប់តែប្រទះឃើញក្មេងនោះ ដេកនៅខាងក្រោម ហើយផុតដង្ហើមបាត់ទៅហើយ។

ប៉ូលិសបានប្រាប់អ្នកសារព័ត៌មានថា ប៉ូលិសកំពុងតែត្រួតពិនិត្យ ធ្វើកោសល្យវិច្ច័យទៅលើសព របស់ក្មេងប្រុសម្នាក់នោះ ដើម្បីរកពីមូលហេតុ ដែលធ្វើឲ្យក្មេងប្រុសនោះស្លាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *