ព្រឺក្បាលខ្ញាក ក្រពើយក្ស ត្របាក់សត្វល្មាំងព្រៃ ដាច់ជាពីរបីកំណាត់…
គេហទំព័រអង់គ្លេសមួយ បានចុះផ្សាយរូបភាព ដ៏សាហាវមួយ រវាងក្រពើយក្ស ដែលមានប្រវែងប្រហែល៥ម៉ែត្រ និងទំងន់របស់វាដល់ទៅ៥០០គីឡូ បានហក់ត្របាក់ សត្វល្មាំងព្រៃ១ក្បាល ដែលកំពុងចុះទៅផឹកទឹក ក្នុងឧទ្យានជាតិ រ៉ាម៉ា ប្រទេសកេនយ៉ា ។
គេហទំព័រខាងលើ បានសរសេរថា មានជាងថតរូប ជនជាតិកាណាដាម្នាក់ បានថតរូបក្រពើយក្ស ចំងាយប្រហែល៥០០ម៉ែត្រ ដោយកាម៉េរ៉ាថតរូប ដ៏ទំនើបរបស់គាត់ ហើយគាត់បានប្រាប់ថា ពេលនោះគាត់បានឃើញសត្វ ល្មាំងព្រៃ១ក្បាល ប្រហែលជាស្រែកទឹកខ្លាំង បានចុះផឹកទឹកក្នុងស្ទឹង ហើយគាត់ក៏បានឃើញ សត្វល្មាំងព្រៃ១២ក្បាលទៀត នៅឈរផឹកទឹកពីក្រោយ សត្វល្មាំងព្រៃ១ក្បាលនោះ ។
កំពុងតែផឹកទឹកសុខៗ ស្រាប់តែផុសសត្វក្រពើយក្ស ៥ក្បាលពីក្នុងស្ទឹង ដែលពួកវាកំពុងតែផឹកទឹក ។ គ្រាន់តែផុសមកភ្លាម មិនបង្អង់យូរ ក្រពើទាំងនោះ បានហក់ត្របាក់សត្វល្មាំងព្រៃ បានចំនួន៤ក្បាល ហើយក្រវាត់ដាច់ខ្លួន ជាពីរបីកំណាត់ ស៊ីយ៉ាងឆ្ងាញ់មាត់ ។ បានប្រហែល៧នាទីក្រោយមក ពួកក្រពើយក្សបានមុជចូលក្នុងទឹក បាត់អស់ទៅ ។
គាត់បាននិយាយថា នេះជាទិដ្ឋភាពដ៏កម្រ ដែលគាត់មិនដែលបានឃើញ ស្តែងៗដូច្នេះឡើយ ហើយគាត់ក៏មិនអោយវា រំលងទៅដោយងាយៗនោះដែរ គាត់ក៏បានទាញកាម៉េរ៉ាទំនើប របស់គាត់ទាញយករូបភាព ប្រហែល៥០០ម៉ែត្រ យ៉ាងច្បាស់ គួរឲ្យទាក់ទាញ ៕
ដកស្រង់ពី គេហទំព័រអង់គ្លេស